ចម្រៀង​កម្ពជា​ក្រោម​របស់​អតីត​តារា​ចម្រៀង​ ទួច ​ស៊ុន​និច​ វាយ​សន្ធាប់​លើ ​Facebook​

សារព័ត៌មាន​ Cambodia News/

មួយ​រយៈ​ចុង​ក្រោយ​នេះ គេ​ឃើញ​បទ​ចម្រៀង​និយាយ​ពី​ទុក្ខវេទនា​របស់​ខ្មែរ​កម្ពុជា​ក្រោម និង​ការបាត់បង់​ទឹកដី​កម្ពុជា​ក្រោម ដែល​បកស្រាយ​ដោយ​តារាចម្រៀង​ទូច ស៊ុន​និច ត្រូវបាន​គេ​ឃើញ​បង្ហោះ​ឡើង​ពេញ​Facebook ព្រមជាមួយ​ការចាប់អារម្មណ៍​យ៉ាង​ចម្លែក​ពី​ក្រុមអ្នកលេង​Facebook​។

សន្ទុះ​ពេញនិយម​ចំពោះ​បទ​ទាំងនេះ កើតឡើង​បន្ទាប់ពី​មាន​បរិបទ ទាមទារ​ឲ្យ​មន្ត្រី​ស្ថានទូ​ត​វៀតណាម សុំទោស​ខ្មែរ​ពាក់ព័ន្ធ​នឹង​ការអះអាង​ថា ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ជា​របស់​វៀតណាម តាំងពី​មុន​ការប្រគល់​របស់​បារាំង​។ 

នៅលើ​បណ្ដាញ​Facebook បទ​ចម្រៀង​របស់​ទូច ស៊ុន​និច ពាក់ព័ន្ធ​នឹង​ខ្មែរ​កម្ពុជា​ក្រោម មាន​ប្រមាណ​ជា​៣​បទ ត្រូវ​គេ​បង្ហោះ និង​ចែកចាយ​យ៉ាង​គគ្រឹកគគ្រេង​បំផុត​ពី​សំណាក់​យុវជន យុវនារី​។ បទ​ទាំងនេះ កន្លង​មក​ទាល់តែ​ចូល​Youtube ហើយ​វាយ​ពាក្យ​«Touch Sunnix-Campuchea krom»  ទើប​អាច​ស្ដាប់​បាន ប៉ុន្តែ​ក្នុង​ពេល​នេះ គេ​ស្ទើរតែ​ឃើញ​អណ្ដែត​ដដែល​ហើយ​ដដែល​ទៀត នៅលើ​បណ្ដាញ​សង្គម Facebook​។

អត្ថន័យ​បទ​ចម្រៀង​របស់​នាង មាន​ខ្លឹមសារ​ដាស់តឿន​ឲ្យ​ខ្មែរ​ក្រោក​ឡើង និង​រៀបរាប់​ពី​ទុក្ខវេទនា​របស់​ខ្មែរ​កម្ពុជា​ក្រោម​។ យ៉ាងណាក៏ដោយ គេ​មិនសូវ​ឃើញ​យុវវ័យ​ច្រើន​នោះ​ទេ ហ៊ាន​បញ្ចេញមតិ​ពាក់ព័ន្ធ​នឹង​បទ​ទាំងនោះ ក្រៅពី​សរស​រថា ស្ដាប់​ហើយ​ស្រណោះ​ណាស់ ប៉ុន្តែ​បើ​ការ​ Share​ ចេញ គឺ​មាន​ច្រើន​៕

1

 

 

 

Related Articles

Back to top button
Close
Close