ទឹក​ទន្លេ​មេគង្គ​ នឹង​ឡើង​ខ្លាំង​នាពេល​​ប៉ុន្មាន ​ថ្ងៃ​​ខាង​​មុខ​​នេះ​​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ​ (២១ កក្កដា ២០១៤) ៖ ដ្ឋមន្រ្តីក្រសួងធនធានទឹក និង ឧតុនិយម បានប្រកាសនិង អំពាវ​នាវ ដល់អាជ្ញាធរដែនដី និង ប្រជាពលរដ្ឋ ដែលកំពុងរស់នៅតាមដងទន្លេមេគង្គ ទន្លេ​សាប និង ទន្លេបាសាក់ ត្រូវបង្កើនការប្រុង ប្រយ័ត្នខ្ពស់ ខណៈស្ថានភាពកម្ពស់ទឹកជំនន់ហក់ឡើងខ្លាំងនៅក្នុងរយៈ ៣ទៅ៤ថ្ងៃ ខាង មុខនេះ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។

យោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៤ របស់ក្រសួង បាន ឱ្យដឹងថា ទឹកទន្លេមេគង្គក្រោម ទន្លេសាប និង ទន្លេបាសាក់ ទឹកក៏នឹងបន្តហក់ឡើងជា បន្តបន្ទាប់ផងដែរ។ ការបន្តហក់ឡើង នៃកំពស់ទឹកទន្លេ នឹងធ្វើឲ្យទឹកហូរចូលព្រែក និងលិចតំបន់ទំនាបតាមដង ទន្លេមួយចំនួន នាំឲ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំ និង ដំណាំកសិកម្ម។

មូលហេតុដែលមានទឹកភ្លៀងធ្លាក់ខ្លាំងនេះ គឺបណ្តាលមកឥទ្ធិពលព្យុះទី៩ ឈ្មោះថា រ៉ាម៉ាសាន់ បានបង្កឱ្យមានភ្លៀងធ្លាក់យ៉ាងច្រើននៅអាងទន្លេមេគង្គ ក្នុងប្រទេស កម្ពុជា ឡាវ និង ថៃ ជាដើម៕

622968ab-ca30-4f42-90e0-e9f5503ada1b

 

 

Related Articles

Back to top button
Close
Close