ប្រធានា​ធីបតី​ហ្វីលិព​ពីន​ចូល​គាល់​ព្រះ​មហាក្ស​ត្រខ្មែរ​

សារព័ត៌មាន​យុវវ័យថ្មី​/

ភ្នំពេញ (១៤ ធ្នូ ២០១៦) ៖ នាព្រឹកថ្ងៃពុធទី១៤ខែធ្នូ ឆ្នាំ២០១៦នេះ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ អញ្ជើញ​ចូល​ជួប​បង្គំគាល់ និងសវនាការជាមួយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី​ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា នៅក្នុងព្រះបរមរាជវាំងចតុមុខ។

បន្ទាប់ពីបញ្ចប់ជំនួប ប្រធានាធិបតី នឹងអញ្ញើញទៅដាក់កម្រងផ្កានៅវិមានឯករាជ្យនិងអញ្ញើញទៅគោរពព្រះបរមរូបព្រះបរម រតនកោដ្ឋ។

បន្ទាប់មកលោកនឹងជួបសំណេះសំណាលពិភាក្សាការងារជាមួយលោកហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅ​វិមាន​សន្តិភាព​នៅពេលរសៀលថ្ងៃពុធនេះ  ហើយបន្តជួបជាមួយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា។

ដោយឡែកនៅពេលរាត្រីលោក រ៉ូឌ្រីហ្គោ ឌូតឺតេ នឹងអញ្ជើញចូលរួមពិធីលាងសាយភោជ ដែល​រៀប​ចំឡើង​នៅ​ក្នុង​ព្រះ​បរម​រាជ​វាំង​ផង​ដែរ​មុន ​នឹង​ចាក​ចេញពីប្រទេសកម្ពុជា។

តាមគម្រោងប្រធានាធិបតីហ្វីលីពីន ព្រមទាំងគណៈប្រតិភូ នឹងចាកចេញពីប្រទេសកម្ពុជា នៅ​វេលា​ម៉ោង​ប្រមាណ​៩និង៣០​នាទី​យប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ឆ្ពោះទៅប្រទេសសិង្ហបុរី ៕

capture-jpg4

Related Articles

Back to top button
Close
Close