ប្រ​ទះ​ឃើញ​សពអ​ណ្ដែត​ទឹក​ ក្រោយ​លោតស​ម្លាប់​ខ្លួន​

ភ្នំ​ពេញ ៖ សពបុរសម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋប្រទះឃើញអណ្ដែតទឹកនៅ​ខាង​ក្រោយ​សណ្ឋា​គារ​កាំបូឌីយ៉ាណា បន្ទាប់ ពីជ​នរ​ង​គ្រោះ​រូប​នេះ បានជិះកង់ទៅលោត ទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ កាលពីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៣វេលា ម៉ោង៨និង៣០នាទី ។

​​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ ២០១៣នេះ សពជនរងគ្រោះដែលលោត ទឹក​សម្លាប់​ខ្លួន​នោះ​បាន​ អណ្ដែត មក​ដល់​ក្រោយ​សណ្ឋាគារ​កាំ​បូឌី​យ៉ា​ណា​ ប៉ុន្ដែគិតត្រឹម វេលា​ម៉ោង​១​និង​២០​នាទី រសៀលថ្ងៃដដែល នេះ សពមិនទាន់ត្រូវបានសមត្ថកិច្ចនិងអាជ្ញា ធរមូលដ្ឋាន ស្រង់​ចេញ​ពី​ទឹក​ទន្លេ​​នៅ​ឡើយ។​

យោងតាមប្រភពព័ត៌មានចុងក្រោយពី បុរសម្នាក់ ដែលអះអាងថា ជាឪពុករបស់ សព​នោះ​បាន​ឱ្យ​ដឹង​ថា​ ជនរងគ្រោះមានឈ្មោះ ផាត ភារម្យ ​អាយុ២៩ឆ្នាំ រស់នៅភូមិក្បាល ដំរី ឃុំ​ស្វាយ​ជ្រុំ ស្រុកស្វាយជ្រុំ ខេត្ដស្វាយ រៀង ។ បើតាមឪពុកសព ជនរងគ្រោះមានសសៃ ប្រ​សាទ ហេតុដូច្នេះហើយបានជាមកលោត ទឹកសម្លាប់ខ្លួន៕

ដោយ៖ ហេង នាង​

Hong-01700

Related Articles

Back to top button
Close
Close