អាហារសំខាន់ៗដែលអ្នក គួរញុំាមុនថ្ងៃប្រឡង
សារព័ត៌មាន Cambodia News/
សុខភាព (១៧ កក្កដា ២០១៤) ៖ ការបរិភោគអាហារ គឺជារឿងចាំបាច់ ដែលសិស្សនិស្សិត គ្រប់រូបត្រូវប្រុង ប្រយ័ត្នមុនថ្ងៃប្រឡង ឬក្នុងថ្ងៃប្រឡង ។ ចូរចងចាំថាខួរក្បាល ក៏ដូចជាសរីរាងផ្សេងទៀតដែរ គឺត្រូវការអាហារូបត្ថម្ភ ។ អារហារដែលប្រសើរ បំផុតជួយឲ្យខួក្បាល ភ្លឺថ្លាល្អគឺជាតិគ្លុយកូស (ជាតិស្ក) ។
ជាតិស្កនេះជាប្រភេទ ជាតិស្ករលាយយឺត មិនមែនស្កផ្ទាល់ដូចជាបង្អែម ស្កគ្រាប់ ស្កសទេ ។ វាជាប្រភេទជាតិ ស្កផ្អែមតិចៗ ដែលមានក្នុងផ្លែឈើ ឬពពួកគ្រាប់ធញ្ញជាតិ …។ ក្រៅពីនេះ ខួរក្បាល ក៏ទាមទារចាំបាច់ នូវសារជាតិចិញ្ចឹម ផ្សេងទៀតមានដូចជា វីតាមីន ជាតិរ៉ែ … ។ សារជាតិទាំងនេះ ជួយឲ្យខួរក្បាល មានថាមពល និងធ្វើឲ្យមានអារម្មណ៍ភ្លឺថ្លា ។
អាហារល្អសម្រាប់ សុខភាពជាទូទៅរួមមាន បន្លែ ផ្លែឈើ ត្រី ស៊ុត ។ល។ សិស្សនិស្សិតគួរជៀសវាង អាហារដែលមានសារ ជាតិចិញ្ចឹមទាប ដូចជា នំបំពង នំផ្អែម ជាដើម ។ ពេលយប់មុនពេលប្រឡង គួរជៀសវាង បរិភោគអាហារច្រើនជ្រុល ឬអាហារណាដែល ពិបាលរំលាយ ដែលធ្វើឲ្យគេងមិនលក់ ៕