សន្តិសុខ ខណ្ឌ២១នាក់ របួសធ្ងន់ និងស្រាល
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៥ កក្កដា ២០១៤) ៖ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា នេះ តំណាងរាស្ត្រជាប់ឆ្នោត មកពីគណបក្សសង្គ្រោះជាតិ ចំនួន ៣នាក់ បានត្រូវចាប់ខ្លួន បន្ទាប់ពីមានអំពើហិង្សាមួយ បានកើតឡើង ដោយនគរបាល នៅខាងក្នុងទីលានប្រជាធិបតេយ្យ បានបាញ់គ្រាប់បែកផ្សែង ប្រមាណជា បួន-ប្រាំគ្រាប់ ដើម្បីបំបែក ក្រុមបាតុករ របស់គណបក្សសង្គ្រោះជាតិ។
បន្ទាប់ពីនគរបាល នៅខាងក្នុងទីលានប្រជាធិបតេយ្យ បានបាញ់គ្រាប់បែកផ្សែង ប្រមាណជាបួន-ប្រាំគ្រាប់ ដើម្បីបំបែក ក្រុមបាតុករ របស់គណបក្សសង្គ្រោះជាតិ បានធ្វើអោយ ក្រុមយុវជនគណបក្សសង្គ្រោះជាតិ មានកាខឹងសម្បារ ដេញវាយទៅលើ ក្រុមសន្តិសុខខណ្ឌដូនពេញវិញ បណ្តាលឲ្យរបួសធ្ងន់ស្រាលប្រមាណ២១នាក់។
ជាមួយគ្នានោះសូម្បីតែមួកការពារ ហើយក្រុមយុវជន គណបក្សសង្គ្រោះជាតិ បានប្រមូលអាវ មួក ដែលដណ្តើមបានពី ក្រុមសន្តិសុខខណ្ឌដូនពេញ ទៅដុតចោលថែមទៀតផង។ ក្នុងអំពើហិង្សានោះដែរ បានបណ្តាលអោយ សន្តិសុខ២១ ទទួលរងរបួសធ្ងន់ និងស្រាល។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមសន្តិសុខខណ្ឌដូញពេញ បានរងរបួស សរុបទាំងអស់ ២១នាក់ បន្ទាប់ពី កើតហេតុហើយ ពួកគេ ត្រូវបានបញ្ជូនទៅសម្រាក់ព្យាបាល នៅមន្ទីរកាល់ម៉ែត្រ បើតាមការបញ្ជាក់ពីក្រុមគ្រូពេទ្យបានឲ្យដឹងថា ក្នុងចំណោមអ្នករងរបួស ២១នាក់នោះ មាន២នាក់ បានរងរបួសក្បាល យ៉ាងធ្ងន់ធ្ងរ៕