ចាប់​ខ្លួន​អ្នក​បើក​តាក់​ស៊ី ​ក្រោយ​មើល​រឿង​អាស​អាភាស ​ពេល​កំពុង ​ដឹក​ភ្ញៀវ​

សារព័ត៌មាន​​ Cambodia News/

សឹង្ហបុរី (១២ កក្កដា ២០១៤) ៖ កាលពីលើកមុន តាក់ស៊ីស្រុកខ្មែរមួយចាក់រឿង អាសអាភាសអោយភ្ញៀវមើល ឥឡូវនេះអ្នកបើកតាក់ស៊ីនៅ ប្រទេសសឹង្ហបុរីបានចាក់រឿងអាសអាភាសមើលបណ្តើរ បើកបរដឹក ភ្ញៀវបណ្តើរ។

លោក Chen Zhi Yong អាយុ៣០ឆ្នាំ បានប្តឹងទៅក្រុមហ៊ុនតាក់ស៊ី Premier ក្រោយពីតៃកុងឡានម្នាក់បានមើលរឿងអាសអាភាស ខណៈពេលកំពុងបើក ឡានដឹកគាត់។

លោក Chen បានប្រាប់ពត៌មាន Lianhe Wanbao ថា តៃកុងឡាន តាក់ស៊ីនោះបានមើលរឿងអាសអាភាសតាម iPad របស់គាត់ ខណៈពេលបើកបរដឹក គាត់ពីតំបន់ Amoy Street Food Centre ទៅកាន់ Empress Place Market and Food Centre។

លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង មិនត្រឹមតែមើលរឿងអាសអាភាសពេល បើកបរប៉ុណ្ណោះទេ តៃកុងឡាននោះថែមទាំងបើកសំលេងលឺៗ ធ្វើអោយរំខានដល់ លោកយ៉ាងខ្លាំង។ នេះគឺជាអាកប្បកិរិយាដ៏ស្មោកគ្រោក និងគ្រោះថ្នាក់មួយ ហើយពេល នេះក្រុមហ៊ុន Premier កំពុងធ្វើការស៊ើបអង្កេតលើករណីនេះ៕

20140711_premier_wanbao

 

Related Articles

Back to top button
Close
Close