កន្លែង​ផ្ញើ​ម៉ូតូ ​នៅ​ផ្សារ​អ៊ីអន ​មិន​ទទួល ​ខុស​ត្រូ​វ​ ពេល​បាត់​ម៉ូតូ​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (០៣ កក្កដា ២០១៤) ៖ ផ្សារទំនើប របស់ជប៉ុន ឈ្មោះ អ៊ីអន ដែលបានបង្ហាញ វត្ដ​មា​ន​ជា​លើក ដំបូងនៅ ប្រទេសកម្ពុជា បានដាក់ឱ្យដំណើរ ជាផ្លូវការ កា​ល​ពី​ប៉ុ​ន្មា​​ន​ថ្ងៃ​មុ​ន​នេះ​ ​បាន​ធ្វើឱ្យមាន ការ​ចាប់​អារម្មណ៍ខ្លាំង​សម្រាប់​ប្រជាជន​កម្ពុជា។

ប៉ុន្ដែអ្វីដែលគួរឱ្យ ហួសចិត្ដនោះ បែរជា កន្លែងចំណតនៅ ផ្សារទំនើបមួយនេះ ទទួល ការរិះ​គ​​ន់​ពី សំណាក់អតិថិជន និងប្រជាពលរដ្ឋ ដែលយកម៉ូតូ និងរថយន្ដទៅផ្ញើ ប៉ុន្ដែ ម្ចាស់​ចំណត បែ​រ​​ជា​មិនទទួលខុសត្រូវ ចំពោះការបាត់បង់ម៉ូតូ និងយានយន្ដទៅវិញ ។

ការរិះគន់នេះ បានកើតឡើងដោយសារ តែមានការបង្ហោះនៅលើប្រព័ន្ធទំនាក់ទំនង សង្គម​ហ្វេស​ប៊ុន ពីសំណាក់បុរសម្នាក់ដែល អះអាងថា ខ្លួនបាត់ម៉ូតូពេលយកទៅផ្ញើនៅ កន្លែង​ចំណត​​​ផ្សារអ៊ីអន តែបែរជាម្ចាស់ចំណត របស់ផ្សារមួយនេះ មិនទទួលខុស ត្រូវទៅវិញ៕

CH-00099

Related Articles

Back to top button
Close
Close