ឱក សុគន្ធកញ្ញា ពត់ធ្មេញលើឲ្យត្រង់ លើកសម្រស់ទ្វេដង
សារព័ត៌មាន Cambodia News/
ភ្នំពេញ(២៤ មិថុនា ២០១៤) ៖ តារាចម្រៀងស្រីល្បី ឱក សុគន្ធកញ្ញា មិនមែនត្រឹមតែសំឡេង និងក្បាច់រាំទេ ចំណែករូបសម្រស់ របស់នាងវិញ គឺរឹតតែទាក់ទាញ អ្នកណាៗ ក៏និយាយថា នាងពូកែអភិវឌ្ឍន៍ខ្លួនឯងដែរ ដូចជាធ្វើចង្កាឲ្យស្រួចជាងមុន លើកខ្ទង់ច្រមុះ ឲ្យស្រួច ដើម្បីឲ្យមុខកាន់តែស្រស់ស្អាតទ្វេដង ។
ថ្មីៗនេះ មហាជនជាច្រើនចាប់ផ្ដើម មានមន្ទិល ចំពោះ ឱក សុគន្ធកញ្ញា ជាថ្មី ស្របពេលដែលនាងញញឹមមិនព្រមបង្ហាញ នូវធ្មេញសស្អាតរបស់នាង ដែលខុសពីមុន ពេលដែលនាងថតលើកណា ក៏បញ្ចេញធ្មេញដ៏ស្រស់ស្អាតនេះដែរ ។
ប្រភពមួយបាននិយាយថា រឿងអីដែល ឱក សុគន្ធកញ្ញា ហ៊ានសើចបញ្ចេញធ្មេញ ព្រោះនាងបានពត់ធ្មេញខាងលើដូច្នេះកាលណាហ៊ាន សើចខ្លាំងៗខ្លាចគេឃើញធ្មេញ ដែលកំពុងតែត្រូវពត់នោះ។
នេះបង្ហាញថា មនុស្សកាន់តែកែសម្រស់ គឺកាន់តែចង់ស្អាតជាងមុន និងព្យាយាមរកកន្លែងទាស់ ដើម្បីកែសម្រស់ខ្លួនឯង ឲ្យកាន់តែស្អាត ។ ប៉ុន្តែវាក៏អាចក្លាយ ជាអាការៈចេះតែចង់ស្អាត មិនឈប់មិនឈរ ផងដែរ ដូចនេះបើស្អាតពីធម្មជាតិ គួរតែរក្សាសភាពដើម ឲ្យបានល្អ ប្រសើរជាង៕