អ្នក​លេង​​ហ្វេស​​ប៊ុក ​ប្រតិ​កម្ម​​នឹង​សារ​ព័ត៌​​មាន​CNN​​ ផ្សាយ​ខុស​​ថា​ ប្រាសាទ​​អង្គរ​វត្ត​​ ជា​​របស់​​ថៃ​​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ​ (១៩ មិថនា ២០១៤) ៖ សារព័ត៌មាន​ដ៏​ល្បីល្បាញ របស់​អាមេរិក CNN នៅ​ថ្ងៃ​ពុធ​នេះ បាន​ទទួលរង​ការរិះគន់​យ៉ាង​ចាស់ដៃ ពី​ក្រុម​បណ្តាញ​អ្នកលេង​ហ្វេ​សប៊ុក​កម្ពុជា ដោយសារ​តែ​ទំព័រ​នេះ បាន​ចុះផ្សាយ​ខុស ថា ប្រាសាទអង្គរវត្ត ជា​របស់​ថៃ ។​

​សារព័ត៌មាន CNN បាន​សរសេរ​ជា​ភាសា​អង់គ្លេស​ថា ” Thailand’s Angkor Wat is only no. 6 – so what’s the world’s top landmark?​” ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា​“​ប្រាសាទអង្គរវត្ត​របស់​ថៃ ជាប់​លេខ​៦  ដូច្នេះ​តើ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ណា​ជាប់​លេខ​១”?  ​ការ​ចុះផ្សាយ​ខុស យ៉ាងធ្ងន់ធ្ងរ​របស់​សារព័ត៌មាន​អន្តរជាតិ​មួយ​នេះ ជាហេតុ​នាំ​ឲ្យ​អ្នកលេង​ហ្វេ​សប៊ុក​កម្ពុជា​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង និង​បាន​សរសេរ​comment ជាមួយនឹង​ទំព័រ​ខាងលើ​ថា មិនមែន​ជា​របស់​ថៃ​នោះទេ ជា​របស់​កម្ពុជា ។​

​គួរបញ្ជាក់​ថា ប៉ុន្មាន​នាទី ក្រោយ​គេ​ក៏​ឃើញ​ថា ទំព័រ​នេះ បាន​ដូរ​ទៅជា “Cambodia’s Angkor Wat is only no. 6 – so what’s the world’s top landmark?” គឺ​ប្រាសាទអង្គរវត្ត​របស់​កម្ពុជា ជាប់​លេខ​៦  ដូច្នេះ​តើ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ណា​ជាប់​លេខ​១”? វិញ​៕  20140601_cnn

Related Articles

Back to top button
Close
Close