មន្ត្រី​ជាន់​ខ្ពស់​ចិន​ទស្សន​កិច្ច​នៅ​វៀត​ណាម​ខណៈ​ប្រទេស​ទាំង​ពីរ​ កំពុង​មាន​ភាព​តាន​តឹង​

សារព័ត៌មាន​​ Cambodia News/

ចិន (១៨ មិថុនា ២០១៤) ៖ ស្របពេល​ដែល​​ជម្លោះ​ប្រទេស​ទាំង​ពីរ​​នៅ​មិន​ទាន់​បញ្ចប់​ មន្ត្រី​ជាន់​ខ្ពស់​ចិន​បាន​និយាយថា​ខ្លួន​សង្ឃឹមថា​ប្រទេស​វៀតណាម យល់​​ពី​អ្វី​ដែល​ទីក្រុង​ប៉េកាំង​​បង្ហាញ​ឲ្យឃើញនា​ពេលនេះ​នឹង​អាច​ធ្វើការ​ជាមួយគ្នា​ដោះស្រាយ​បញ្ហា​នៅ​ចំពោះមុខ​​នៅ​ក្នុង​ភាព​ត្រឹម​ត្រូវ​។ ​

ជំនួប​របស់​មន្ត្រី​ក្រុមប្រឹក្សា​ជាន់ខ្ពស់​ចិន​ជាមួយ​មន្ត្រីជាន់ខ្ពស់​​វៀតណាម​ធ្វើឡើង​ស្របពេល​ដែល​ មន្ត្រី​ក្រសួងការ​បរទេស​​ចិន​លោក​លី ហាយ ប៊ិញ ​( Le Hai Binh)​ ​នឹងជួប​ជាមួយ​ឧប​នាយ​ករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​វៀតណាម​លោក ផាម ប៊ិញ​មិញ ​( Pham Binh Minh) ផងដែរ​។

នៅក្នុង​បរិបទ​បែបនេះ​ ហាក់​បង្ហាញ​ថា​ទីក្រុង​ប៉េកាំ​ង​​បាន​បន្ទន់ឥរិយាបទ​មករក​ប្រទេស​វៀត​ណាម​ និង​ព្យាយាម​ដោះស្រាយ បញ្ហា​ជម្លោះ​ដ៏​ជូរចត់​កន្លងមក​ដោយ​សន្តិវិធី​។​

គួរបញ្ជាក់​ថា​នេះ​គឺជា​ដំណើរ​ទស្សនកិច្ច​កម្រិត​ខ្ពស់​មួយ​ពី​មន្ត្រីជាន់ខ្ពស់​ចិន។ ​ចាប់តាំងពី​ចិន​បានចាប់ផ្តើម​ប្រតិបត្តិការ​ខួង​ប្រេង​នៅក្បែរ​កោះ​ប៉ា​រ៉ា​សែ​ល​ដែល​ជា​តំបន់​ទាមទារ​ដោយ​ប្រទេស​វៀតណាម​។ ​ពាក់ព័ន្ធ​ទៅ​និង​បញ្ហា​នេះ​វៀតណាម​បាន​សំឡក់​សំ​ឡឹង​​​ចិន​ក្នុង​ក្រសែភ្នែក​គួរឲ្យខ្លាច​បំផុត​៕

20140618_chen

Related Articles

Back to top button
Close
Close