ផ្លូវ​ក្រោម​ស្ពាន ​អាកាស ​ស្ទឹង​មាន​ជ័យ ​ត្រូវ​បាន​ បើក​ឱ្យ​ដំណើរ​កា​ជា​បណ្ដោះអា​សន្ន​

សារព័ត៌មាន​​ Cambodia News​/

ភ្នំ​ពេញ​ (០៤ មិថុនា ២០១៤) ៖ កាលពីព្រឹកថ្ងៃទី០៤ ខែមិថុនា នេះ​ អភិបាលរង រាជធានីភ្នំពេញ លោកសេង រតនៈ ​បា​ន​ចុះ​ទៅ​បើក​ឱ្យ ដំណើរការបណ្ដោះអាសន្ន ផ្លូវក្រោមស្ពានអាកាស ស្ទឹង​មានជ័យ ដើម្បី ឱ្យ​ប្រជាព​ល​រ​ដ្ឋ​ អា​ចធ្វើដំណើរឆ្លងកាត់ កាត់ បន្ថយការកកស្ទះចរាចរ ។

ពិធីសម្ពោធជាផ្លូវការនៃការដាក់ឱ្យដំណើរការ ឆ្លង​កា​ត់​ស្ពា​ន​​អា​កាស ស្ទឹងមានជ័យ ត្រូវ​បាន លោក សេង រតនៈ​ ឱ្យដឹងថា នឹងត្រូវ ធ្វើឡើងនៅចុងខែកក្កដា ឆ្នាំ២០១៤ ក្រោម អធិប​តី​​​ លោក​ ​ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ។

ក្រោយការបើកឱ្យដំណើរស្ពានអាកាស ស្ទឹងមានជ័យនោះ គេរំពឹងថា ការកកស្ទះចរាចរ នឹង​កាត់បន្ថយបានច្រើន ខណៈដែលបច្ចុប្បន្ន កា​រ​ធ្វើ​ដំ​​ណើ​រ​ឆ្ល​​ងកា​ត់ទី​នោះមាន​​ស​ន្ទុះ​កា​ន់​តែ​ខ្លាំ​ង​ ​។

សូមបញ្ជាក់ថា ស្ពានអាកាសស្ទឹងមានជ័យ ត្រូវបានបើកការដ្ឋានសងសង់ កាលពីចុងខែវិច្ឆិកា ឆ្នាំ​​២០១២ ​ដែលជាគម្រោងវិនិយោគ រប​ស់​ក្រុ​ម​ហ៊ុ​ន​ ​​I​C​O​C​ ក្នុងតម្លៃទឹក ប្រាក់ប្រមាណ ១៩​លាន​ដុល្លារ ហើ​យគ្រោ​​ង​ប​ញ្ច​ប់​សា​ង​ស​ង់​នៅ​អំ​ឡុ​ងខែ​មី​នា ឆ្នាំ២០១៥៕

Hong-0071

Related Articles

Back to top button
Close
Close