រថ​យន្ត​ក្រឡុក​សី​ម៉ុង​ត៍​បុក​រ៉ឺម៉ក​ម៉ូតូ​ ២គ្រឿង បណ្តាល​ឱ្យ​បុរស​ម្នាក់​ស្លាប់​

សារព័ត៌មាន​ Cambodia News /

ភ្នំពេញ (០៣ មិថុនា ២០១៤) ៖ រថ​យន្ត​ក្រឡុក​សីុ​ម៉ងត៍​មួយ​គ្រឿង​បាន​បើក​ចុះ​ពី​លើ​ស្ពាន​ជ្រោយ​​ចង្វា​ទៅបុក​រះ​ ម៉ូតូចំនួន២គ្រឿង ហើយ​កិន​បុរស​ម្នាក់​​ជា​អ្នក​បើក​បរ​ ​រ៉ឺម៉ក​ម៉ូតូបែក​ ក្បាល​ផ្កាប់​មុខ ​ស្លាប់​​ភ្លាម​ៗ​នៅ​កន្លែងកើតហេតុ និង​ម្នាក់​ទៀត​រង​របួស ភ្លាម​ៗនោះ ​អ្នក​បើក​បរ​បាន​ចុះ​ពី​លើ​រថ​យន្ត​គេច​ខ្លួន​បាត់។

ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​ បាន​កើត​ឡើង​ កាល​ពី​វេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក​ ថ្ងៃ​ទី០​២​ ខែ​មិថុនា​ ឆ្នាំ​២០១៤​ នៅ​ចំណុច​គល់​ស្ពាន​ជ្រោយ​ចង្វា​ត្រើយ​ខាង​កើត​ ក្នុង​សង្កាត់​ជ្រោយ​ចង្វា​ ខណ្ឌ​ឫស្សី​កែវ​។

ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​ មាន​ឈ្មោះ​ ជីម​ ភារម្យ​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ ជា​អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​​ មាន​លំ​នៅ​ស្រុក​ជើង​ព្រៃ​ ខេត្ត​កំពង់​ចាម​ ត្រូវ​រថ​យន្ត​ក្រឡុក​ស៊ីម៉ងត៍​កិន​បែក​ក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​ កន្លែងកើតហេតុ។

ចំណែក​អ្នក​រង​របួស​ឈ្មោះ​ ងួន​ ហាំ​ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ​ ជា​អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​ មាន​​លំ​នៅ​ស្រុក​បាទី​ ខេត្ត​តា​កែវ​ មក​ស្នាក់​នៅ​ម្តុំ​ប្រេ​ស៊ី​ដង់​ ក្នុង​សង្កាត់​ផ្សារ​ដេ​ប៉ូ​ទី​២​ ខណ្ឌ​ទួល​គោក​ រង​របួស​ត្រង់​ទ្រូង​ ត្រូវ​អ្នក​រត់​រឺុម៉ក​ម៉ូតូ​ដូច​គ្នា​ដឹក​ទៅ​គ្លី​និក​តុ​សិត​។

​តាម​សាក្សី​បាន​និយាយ​ថា ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​រថ​យន្ត​ក្រឡុក​ស៊ី​ម៉ងត៍​មួយ​គ្រឿង​ខាង​លើ​ធ្វើ​ ដំណើរ​​ឆ្លង​ស្ពាន​ជ្រោយ​ចង្វា​ ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត។ ពេល​ចុះ​ចំណោត​ពី​លើ​ស្ពាន​មិន​ដឹង​ជា​មាន​មូល​ហេតុ​អ្វី​ទេ​ ស្រាប់​តែ​​រថយន្ត​នោះ​រេ​ចង្កូត​ទៅ​បុក​រ៉ឺម៉ក​ម៉ូតូ​មួយ​គ្រឿង​​ ហើយ​​រថ​យន្តបាន​​កិន​ចំ​ក្បាលអ្នក​រ៉ឺម៉ក​ម៉ូតូ​​បែក​ទាំង​មួក ​សុវត្ថិ​ភាព​ស្លាប់​​​នៅ​នឹង​កន្លែង​​តែម្តង។

ក្រោយពីកើត​ហេតុ សម្ថកិច្ច​នគរ​បាល​ចុះ​ទៅ​វាស់​វែង​​ប្រមូលវត្ថុ​តាង​ទាំង​អស់​ រួច​បញ្ជូន​ ទៅ​កាន់​ការិយា​ល័យ​ចរា​ចរណ៍​​​ជើង​គោក​ដើម្បី​ដោះ​ស្រាយ​តាម​ច្បាប់​។ ចំណែក​សព​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​ទៅ​កាន់​ឈា​ប​ន​ដ្ឋាន​វត្ត​ ប្រជុំ​សាគរ​ហៅ​វត្ត​ថ្មី​​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី​៕

Cam3Cam1

Related Articles

Back to top button
Close
Close