កម្មកររោងចក្រ Ocean Garment ប្រមាណ ១៥០០នាក់ បន្តធ្វើកូដកម្ម
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៨ ឧសភា ២០១៤) ៖ នៅថ្ងៃទី២៨ ខែឧសភា នេះ កម្មកររោងចក្រកាត់ដេរOcean Garmentប្រមាណជា១៥០០នាក់ ដែលមានទីតាំងស្ថិតនៅ ក្នុងភូមិព្រៃទារ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បាននៅគ្នាបន្ដធ្វើកូដកម្ម ដើម្បីលក្ខខណ្ឌការងារមួយចំនួន។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានឲ្យដឹង ថា កម្មកររោងចក្រកាត់ដេរOcean Garment ទាមទារពីរចំណុចៈ
ទី១.ផ្តល់ប្រាក់ឈ្នួល៥០% ក្នុងកំឡុងពេលក្រុមហ៊ុនព្យួរការងាររយ:ពេល១ខែ ចាប់ពីថ្ងៃទី២៦/០៥-២៦/០៦/២០១៤
ទី២.ក្រុមហ៊ុនត្រូវសងលុយដល់កម្មករវិញ ចំពោះកម្មករដែលក្រុមហ៊ុន បើកជូនមិនបានត្រឹមត្រូវ៕