ក្រុម ​Anonymous កម្ពុជា​​បន្ត​វាយ​លុក​បាន ​វេប​សាយ​រដ្ឋាភិ​បាល ​

សារព័ត៌មាន​​ Cambodia News​/

ភ្នំ​ពេញ​ (០២ ឧសភា ២០១៤) ៖ នៅ​ថ្ងៃ​ទី​០២ ឧសភានេះ​ វេបសាយ​របស់​ស្ថាប័ន​ រដ្ឋាភិបាល​ចំនួន​៣​ថ្មី​បន្ថែម​ទៀត ត្រូវបាន​ក្រុម​Anonymous Cambodia ឬ​ក្រុម ​Hackers​អនាមិក​​​​កម្ពុជា បាន​ធ្វើ​ការវាយលុក និង​លុប​ចេញ​នូវ​ទិន្នន័យ​សំខាន់ៗ ដែល​មាន​នៅ​ក្នុង​វេបសាយ​ទាំងនេះ​។​

​វេបសាយ​រដ្ឋាភិបាល ដែល​ក្រុម​Hackers វាយលុក​បាន​នៅថ្ងៃនេះ​រួមមាន វេបសាយ ទីស្តីការគណៈរដ្ឋមន្ត្រី ,​វេបសាយ ក្រុមប្រឹក្សា​សេដ្ឋ​​​កិច្ច សង្គមកិច្ច និង​វប្បធម៌ និ​វេបសាយ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស ។​

​ក្នុង​​​​​​ទំព័រ​ហ្វេ​សប៊ុក​របស់​ក្រុម​ជនអនាមិក​កម្ពុជា​នេះ បាន​សរសេរ​ទៀត​ថា Anonymous Cambodia នឹងធ្វើ​ប្រតិបត្តិការ​វាយប្រហា​រវេ​ប​សាយ​ចំនួន​១២៥ នៅ ជុំវិញ​ពិភពលោក ដើម្បី​កោះហៅ Hacker ជុំវិញ​ពិភពលោក​មក ចូលរួម សេចក្តីប្រកាស​ព័ត៌មាន “​ប្រតិ​បត្ដិកា​រ​ដើម្បី​សេរីភាព​កម្ពុជា​” ហើយ​ពួកគេ​នឹង​វាយប្រហារ​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា​ចាប់ពី​ថ្ងៃនេះ​តទៅ​៕​

20140502_Hackers

 

Related Articles

Back to top button
Close
Close