ថ្ងៃនេះរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៣៥នាក់ ក្នុងនោះ៣១នាក់ជាករណីឆ្លងសហគមន៍ «ព្រឹត្តិការណ៍២០កុម្ភៈ»

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៣៥នាក់ ក្នុងនោះមាន៣១នាក់ជាករណីឆ្លងចូលសហគមន៍ ដែលពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ» និង៤នាក់ផ្សេងទៀតជាអ្នកដំណើរមកពីក្រៅប្រទេស។

សូមជម្រាបថា គិតត្រឹមម៉ោងស៧៖០០នាទីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៥៦៨នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៥នាក់ និងអ្នកជំងឺចំនួន ៩៣នាក់កំពុងសម្រាកនៅមន្ទីរពេទ្យ៕

 

 

Related Articles

Back to top button
Close
Close