ផ្ទុះរោងចក្រ នៅថៃ ស្លាប់មនុស្ស ៧នាក់ របួស ជាង២០នាក់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៣ មេសា ២០១៤) ៖ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១៤ តាមសេចក្តីរាយការណ៍ របស់សារព័ត៌មានប្រទេសថៃ បានឲ្យដឹងថា មានករណីផ្ទុះរោងចក្រមួយ ស្ថិតនៅផ្លូវផ្លាលខូវ លេខ៧២ ក្នុងក្រុងបាងកក ដែលបានបង្កឲ្យកម្មករស្លាប់ ចំនួន៧នាក់ និងរង របួសធ្ងន់ស្រាលជាង២០នាក់។
បើតាមមជ្ឈមណ្ឌល វេជ្ជសាស្រ្ត ប្រចាំនៅទីក្រុងបាងកក បានឲ្យដឹងថា បន្ទាប់ពីមានហេតុការណ៍ ផ្ទុះរោងចក្រនេះរួមមក ក្រុមជំនាញខាងដោះមីន បានចុះទៅស្រាវជ្រាវ រកមូលហេតុពិតប្រាកដ ដែលបណ្តាលមានការផ្ទុះឡើង ដោយជាជំហាន ក្រុមជំនាញ បានរកឃើញគ្រាប់បែក ដែលមានទម្ងន់រហូតទៅដល់ ៥០០ផោន ដែលវាអាចមានចម្ងាយ ផ្ទុះជាង៥០០ម៉ែត្រ។
ប៉ុន្តែទោះបីជាយ៉ាងណា នៅមិនទាន់ដឹងថា ក្នុងហេតុការណ៍នោះ មានកម្មករជាប្រជាពលរដ្ឋខ្មែរនៅឡើយទេ៕