របួស ​៥នាក់ ​ចាប់​ខ្លួន​ម្នាក់​ ក្នុង​បាតុ​កម្ម​ របស់​លោក ​ម៉ម​ សុណង់​ដូ​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ (៣១ មិនា ២០១៤) ៖ បាតុករ​ម្នាក់​រងរបួស​ធ្ងន់​និង៤នាក់​ផ្សេងទៀត​របួសស្រាល ចំណែក​អ្នករត់ម៉ូតូឌុប​ម្នាក់​ត្រូវបាន​ចាប់ខ្លួន នៅ ក្នុង ​បាតុកម្ម​ទាមទារ​សុំ​ហ្វ្រេ​កង់​វិទ្យុ​និង​ទូរទស្សន៍​សំបុក​ឃ្មុំ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី ៣១ មិនា​នេះ។ ការប៉ះទង្គិច​គ្នា​បានកើត​ឡើង​រវាង​ក្រុម បាតុ​ករ​​ដែល​គាំទ្រ​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ​ជាមួយ​សមត្ថកិច្ច​ដែល​បំបែកហ្វូង​បាតុករ។

jhjកម្លាំង​សមត្ថកិច្ច​ដែល​ក្នុង​នោះ​មាន​កងកម្លាំង​សន្តិសុខ និង​ប៉ូលីស​បាន​វាយ​បង្ក្រាប​ទៅ​លើ​ក្រុម​បាតុករ​ប្រហែល ១០០ នាក់ ដែល​ទាមទារ​សុំ​ហ្វ្រេ​កង់​វិទ្យុ និង​ទូរទស្សន៍​សំបុក​ឃ្មុំ របស់លោក ម៉ម សុ​ណង់​ដូ នៅ​សួន​ច្បារ​ស្ពាន​នាគ ជិត​ទីលាន​ប្រជា​ធិបតេយ្យ នៅ​ព្រឹក​ថ្ងៃ​ទី ៣១​មិនា​នេះ។

ការ​បង្ក្រាប​បាន​កើត​ឡើង​ក្រោម​ហេតុផល​ថា បាតុករ​បាន​ធ្វើ​បាតុកម្ម​ដោយ​ខុសច្បាប់។ ភ្លាមៗក្រោយ​ការ​ប៉ះទង្គិច​នោះ អង្គការ​សិទ្ធិ​មនុស្ស​ ដែល​ឃ្លាំមើល​ហេតុការណ៍​នោះ បាន​រកឃើញ​មនុស្ស​យ៉ាង​ហោចណាស់ ៥​នាក់​រងរបួស​ធ្ងន់​និង​ស្រាល។

យ៉ាង​ណា​ក៏ដោយ កង​កម្លាំង​សន្តិសុខ និង​ប៉ូលីស បាន​បញ្ជាក់​ថា ការបង្ក្រាប​នេះ គឺ​ដោយសារ​តែ​ក្រុមបាតុករ ប្រើ​ពាក្យ​មិន​សមរម្យ ក្នុង​គោល​បំណង​បង្ក​អំពើ​ហិង្សា​ពាក្យសម្តី ចំពោះ​ក្រុម​ប៉ូលីស។

ប៉ុន្តែ ក្រុម​បាតុករ និង​សង្គម​ស៊ីវិល បាន​លើកឡើង​ថា ការ​ញុះញង់​ឲ្យ​មាន​អំពើហិង្សា​នេះ គឺ​កើត​ចេញពី​ជន​បង្កប់​មួយ​ចំនួន ដែល​ចង់​បង្កើត​អំពើ​ហិង្សា ហើយ​ចង់​ឲ្យ​ក្រុម​សមត្ថកិច្ច​បើក​ការ​បង្ក្រាប៕

Related Articles

Back to top button
Close
Close