អាជ្ញាធររាជធានីភ្នំពេញ ជួបប្រជុំជាមួយតំណាង CNRP
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៧ មិនា ២០១៤) ៖ នៅព្រឹកថ្ងៃទី២៧ មីនានេះ អាជ្ញាធររាជធានីភ្នំពេញ បានជួបប្រជុំជាមួយតំណាងគណបក្សសង្គ្រោះជាតិ លោក ហូរ វ៉ាន់ ដើម្បីពិភាក្សាជុំវិញគម្រោងជួបជុំ របស់គណបក្សសង្គ្រោះជាតិ ប្រារព្ធពិធីបង្សុកូល ឧទ្ទិសកុសល ដល់វិញ្ញាណក្ខន្ធ អ្នកស្លាប់ ដោយការបោកគ្រាប់បែក ក្នុងពេលធ្វើបាតុកម្មកាលពីថ្ងៃទី៣០ មីនាឆ្នាំ១៩៩៧ នៅមុខមន្ទីររដ្ឋសភាចាស់ នាព្រឹកថ្ងៃទី៣០ មីនាខាងមុខនេះ ។
កិច្ចប្រជុំ នៅព្រឹកនេះ ក៏លើកឡើងពីគម្រោងធ្វើប្រជាមតិ របស់គណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ នារសៀលថ្ងៃទី៣០ មីនាផងដែរ ។ គណបក្ស សង្គ្រោះជាតិ បានជូនដំណឹងដល់អាជ្ញាធររាជធានីភ្នំពេញ អំពីការរៀបចំពិធីជួបជុំ សកម្មជន អ្នកគាំទ្រ នាព្រឹកថ្ងៃទី៣០ មីនា នៅចេតិយមុខអតីតមន្ទីររដ្ឋសភា ។
ជាបាតុកម្មដែលដឹកនាំដោយលោក សម រង្ស៊ី ។ គណបក្សសង្គ្រោះជាតិ ក៏បានជូនដំណឹងដល់អាជ្ញាធរក្រុង អំពីគម្រោងជួបជុំ ធ្វើសមាជប្រជាជន នារសៀលថ្ងៃទី៣០ មីនា នៅទីលានប្រជាធិបតេយ្យ ខាងក្រោយស្ថានទូតអាមេរិក ដើម្បីនិយាយពីការជាប់គាំង នៃកិច្ចចរចា រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នៅពេលនេះ ៕