លោក ហ៊ុន សែន អញ្ជើញសម្ភោធវារីអគ្គសនីអាតៃ
សារព័ត៌មាន Cambodia News/
ពោធិ៍សាត់ (២៧ មិនា ២០១៤)៖ នៅព្រឹកថ្ងៃទី២៧ ខែមីនានេះ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញចូលរួម នៅក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ វារីអគ្គិសនីស្ទឹងអាតៃ ស្ថិតនៅក្នុងទឹកដី ស្រុកវាលវែង ខេត្តពោធិ៍សាត់។
នៅក្នុងពិធីនេះ ក៏មានការចូលរួម ពីសំណាក់ប្រធានក្រុមហ៊ុន ឆាយណាដាតាំង គ្រុប លោក វ៉ាង យីពីង (Wang Yiping) ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល មន្រ្តីរាជការ នៅក្នុងខេត្តពោធិ៍សាត់ និងប្រជាពលរដ្ឋ ជាច្រើននាក់ផ្សេងទៀត។
សូមបញ្ជាក់ថា វារីអគ្គីសនីស្ទឹងអាតៃ ត្រូវចំណាយថវិកាវិនិយោគ ប្រមាណ២០០លានដុល្លារ ដែលវិនិយោគដោយក្រុមហ៊ុន ឆាយណាដាតាំង គ្រុប របស់ប្រទេសចិន។ តំបន់វារីអគ្គិសនីអាតៃនេះ នឹងផ្តល់អនុភាពថាមពលអគ្គសនី១២០មេហ្គាវ៉ាត់៕