មេបក្សប្រឆាំង ព្រមានធ្វើមហាបាតុកម្មជាថ្មី បើគ្មានជំនួបកំពូល
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ ថ្លែងនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅម៉ោង១១ និង៤០នាទីថ្ងៃទី២៥ មីនា ក្នុងឱកាសដែលវិល ត្រឡប់ ពីបរទេស លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានព្រមានថា គណបក្សសង្គ្រោះជាតិនឹងដឹកនំា ធ្វើមហាបាតុកម្មជាថ្មី ប្រសិនបើសំណើឲ្យមានជំនួបកំពូលរវាងមេដឹកនំាគណបក្សទំាងពីរត្រូវបាន បដិសេធនោះ ។
បើតាមលោក សម រង្ស៊ី គណបក្សសង្គ្រោះជាតិនឹងដាក់សំណើឲ្យមានជំនួបកំពូលនៅពេលខាងមុខនេះ ។
គួបញ្ជាក់ថា លោក សម រង្ស៊ី បានចាកចេញពីកម្ពុជានៅថ្ងៃទី១៤ មីនា ២០១៤ ដើម្បីស្វែងរកការគំាទ្រពីសហគមន៍អន្តរជាតិ និង ជួបសកម្មជន ព្រមទំាងក្រុមអ្នគំាទ្រនៅតាមបណ្តាប្រទេសមួយចំនួន ដូចជានៅប្រទេសអូស្រ្តាលីជាដើម ៕