នី មុន្នីនាថធ្វើឲ្យប្រុសៗ ឆ្កួតវង្វេង
សារព័ត៌មាន Cambodia News/
ភ្នំពេញ(១៩ មិនា ២០១៤)៖ ទន្ទឹមនឹងជោគជ័យក្នុងការសម្តែងចម្រៀង នី មុន្នីនាថ មានប្រុសៗជាច្រើនបាន ទាក់ទងសុំភ្ជាប់និស្ស័យស្នេហ៍ ជាមួយនាង ប៉ុន្តែមិនទាន់មានប្រភពណាអាចបញ្ជាក់បានថា នាងបាន ទទួលយកបុរសណាម្នាក់ហើយឬនៅនោះទេ ។
កែវ កុសល ជាមុខសញ្ញាដែលមានលេចឮថា ជាអ្នកមានទំនាក់ទំនងស្នេហ៍ជាមួយ នី មុន្នីនាថ ក្រោយ ពេល រូបថតរបស់អ្នកទាំងពីរកៀកកើយគ្នាយ៉ាងផ្អែមល្ហែមបានលេចធ្លាយនៅ លើហ្វេសប៊ុក ។ ប៉ុន្តែនៅពេលអ្នកទាំង ពីរបានជួបគ្នានៅអាមេរិក ក្នុងពេលដែលនី មុនីនាថ ចេញទៅសម្តែងចម្រៀងនៅទីនោះ កាលពីខែមករា២០១៤ មានអ្នកសង្កេតឃើញថា ពួកគេមិនបានបង្ហាញឲ្យឃើញពីទំនាក់ទំនងក្នុងផ្លូវ ស្នេហាឡើយ ។
ទំន ងជាដោយសារ នី មុន្នីនាថ និងកែវ កុសល មិនបង្ហាញឲ្យឃើញពីទំនាក់ទំនងស្នេហានេះហើយ ទើបធ្វើឲ្យ បុរសផ្សេងនៅអាមេរិកមានឱកាសជន្លបេះដូងនាង ។ រឿងនេះ លោក កែវ រតនា បានបង្ហើបឲ្យដឹងថា នី មុន្នីនាថ មានប្រុសៗដែលចង់បាននាងធ្វើជាគូស្នេហ៍ច្រើននាក់ណាស់ ហើយសុទ្ធតែជា បុរសលំដាប់កាលីបៗទៀតផង ។ ប៉ុន្តែលោកមិនបានដឹងថា នាងបានជ្រើសរើសយកបុរសរូបណា ដាក់ក្នុងបេះដូងរបស់នាងដែរ ឬក៏អត់នោះទេ ។
នី មុន្នីនាថ បានចាកចេញពីប្រទេសកម្ពុជាទៅសម្តែងចម្រៀងនៅអាមេរិកលើកដំបូងកាលពី ខែមករា ២០១៤ កន្លងទៅ ។ នៅក្នុងការចេញទៅច្រៀងនៅអាមេរិករបស់នាងនេះ អ្នកដែលឧបត្ថម្ភនាងឲ្យទៅច្រៀងបាន នាំយកនាងទៅច្រៀងទាំងទើសទាល់ ដោយសារគេមើលឃើញថា នាងមិនមានទេពកោសល្យខាងច្រៀង ព្រោះ នាងជាតារាសម្តែង ដែលចំណុចនេះអាចធ្វើឲ្យបាត់បង់ចំនួនអ្នកគាំទ្រ ។
នី មុន្នីនាថ លោកបានសម្រេចចិត្ត សហការជាមួយអ្នកឧបត្ថម្ភម្នាក់ផ្សេងទៀត ដើម្បីនាំយកនាងទៅច្រៀងនៅអាមេរិកជាលើកទី២ រយ:ពេល៣ខែ ឬអាចឈានដល់៦ខែ ប្រសិនបើការច្រៀងរបស់នាងជោគជ័យខ្លាំង ។ កិច្ចសហការនេះ គ្រោងធ្វើឡើងនៅ ក្នុងខែមិថុនា ឬខែកក្កដា២០១៤ខាងមុខ ក្រោយពេលនី មុន្នីនាថ ធ្វើសម្ភាសន៍នៅស្ថានទូតអាមេរិកប្រចាំកម្ពុជា ជាប់ ៕