សម្តេច​ក្រុម​ព្រះ ​ជួប​សមាជិក​គាំទ្រ ​នៅ​ថ្ងៃទី​១៦ ​មីនា ​

សារព័ត៌មាន​​ Cambodia News​/

Samdach-Krom-Preah-004-600x409ភ្នំពេញ(០៣ មីនា ២០១៤) ​៖ សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ អតីត​នាយករដ្ឋមន្ត្រី​ទី​១ និង​អតីត​ប្រធានរដ្ឋសភា គ្រោង​នឹង​ជួប​ជាមួយ​សមាជិក​គាំទ្រ ដែល​ធ្លាប់​ស្មោះស្ម័គ្រ​ជាមួយ​ព្រះអង្គ​ឡើងវិញ ក្រោយពី​ព្រះរាជបុត្រ​របស់ ព្រះ​បរម​រតន​កោ​ដ្ឋិ ប្រកាស​យាង​ចូលក្នុង​ឆាកនយោបាយ​កាលពី​ចុងខែ​កុម្ភៈ កន្លងមកនេះ​។​

កាល​ពី​​ល្ងាច​ថ្ងៃទី​២ ខែមីនា អ្នកនាំពាក្យ​របស់​សម្តេច​ក្រុមព្រះ​ លោក​ប៉ែន សង្ហារ បាន​អោយ​ដឹង ថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នឹង​យាង​ចូលរួម​ក្នុង​ពិធី​ជួបជុំ​សំណេះសំណាល​មួយ ជាមួយ​សមាជិក​គាំទ្រ ពី​គ្រប់​រាជធានី​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​១៦ មីនា ឆ្នាំ​២០១៤ នៅ​សណ្ឋាគារ សាន់វ៉េ ដើម្បី​ប្រកាស ពី​ការយាង​ចូល​ឆាកនយោបាយ​ជាថ្មី​”​។​

ការប្រកាស​ចូលរួម​ក្នុង​ឆាក នយោបាយ​របស់​សម្តេច​ក្រុមព្រះ អតីត​ជា​មេ​កើយ លោក សម រង្ស៊ី និង​លោក កឹម សុខា ប្រធាន​និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នោះ ត្រូវបាន​គេ​មើលឃើញថា ជា​វត្តមាន​របស់​សែ​រាជវង្ស មួយអង្គ​ដែលមាន​ឥទ្ធិពល និង​មិនអាច​មើលរំលង​បាន ពី​សំណាក់​អ្នកនយោបាយ និង​ប្រជារាស្ត្រ​ខ្មែរ នៅក្នុង ប្រទេស​កម្ពុជា​៕ ​

Related Articles

Back to top button
Close
Close