យោធាឥណ្ឌាម្នាក់ បាញ់សម្លាប់ មិត្តភក្តិ ៥នាក់ រួចធ្វើអត្តឃាត ខ្លួនឯង
សារព័ត៌មាន Cambodia News/
ញូដេលី(២៧ កុម្ភៈ ២០១៤)៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចេញផ្សាយនៅ ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ ២០១៤ នេះថា ទាហានឥណ្ឌា មួយរូបបានបាញ់សម្លាប់ មិត្តរួមការងារចំនួន ៥នាក់ រួចបន្ទាប់ មកក៏បាញ់សម្លាប់ខ្លួនឯង ថែមទៀត កាលពីយប់ថ្ងៃពុធ ស្ថិតនៅតំបន់កាស្មៀ ដែលស្ថិតក្រោម អាជ្ញាធររបស់ប្រទេសឥណ្ឌា។ នេះបើតាមសេចក្តី រាយការណ៍ ព័ត៌មាននៅថ្ងៃព្រហស្បតិ៍។
ការបាញ់ប្រហារខាងលើនេះ បានកើតឡើងនៅឯជុំរុំយោធាស្ថិត នៅសង្កាត់ ហ្គានឌឺបាល របស់តំបនកាស្មៀ ដែលពេលនោះទាហាន ប្រចាំការនៅឯជុំរុំលេខ ១៣ បានប្រើកាំភ្លើងយាម ល្បាតរបស់ខ្លួនបាញ់ ទៅលើក្រុម ទាហានរួមល្បាតជាមួយ បណ្តាលឲ្យស្លាប់ចំនួន ៥នាក់។ មេបញ្ជាការយោធាក្នុងតំបន់ បានប្រគល់ការងារនេះ ទៅឲ្យតុលាការកំពូល ដើម្បីចាត់ការ ស្រាវជ្រាវរកមើលដើមហេតុ ដែលនាំឲ្យកើតបញ្ហាខាងលើនេះ។
គួរបញ្ជាក់ថា ជារឿយៗទាហានប៉ារា ដែលធ្វើការនៅតំបន់កាស្មៀនោះ តែងតែធ្វើការត្អូញត្អែ ពីស្ថានភាពការងារ ដែលពោពេញ ដោយភាពស្មុគស្មាញ និង តប់ប្រមល់ ហើយកន្លងមកក៏ ធ្លាប់មានទាហានធ្វើអត្តឃាត ខ្លួនឯងក្នុងបន្ទាយផងដែរ ៕ ប្រភពទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ (ប្រែសម្រួលដោយ DAP)