រដ្ឋាភិ​បាលលី​បង់​ និង​ ស៊ីរី​គ្មាន​ប្រតិ​កម្ម ​បន្ទាប់​ពី​អ៊ីស្រា​អែល​វាយ​ឆ្មក់​ដោយ​ការ​ទម្លាក់​គ្រាប់​បែក ​

សារព័ត៌មាន​​ Cambodia News​/

លី​បង់​​និង​ស៊ី​រី (២៧ កុម្ភៈ ២០១៤)៖ រដ្ឋាភិបាល​ប្រទេស​លី​បង់​ និង​​​ស៊ី​រី មិន​មាន​ប្រតិកម្ម​អ្វី​នោះទេ ទាក់ទង​និង​ហេតុការណ៍​អ៊ីស្រាអែល​បាន​ប្រើ​យន្តហោះ​ទម្លាក់​គ្រាប់បែក​ វាយឆ្មក់​នៅ​​តំបន់​ព្រំដែន​​ប្រទេស​​ទាំង​ពីរ​លី​បង់​និង ​ស៊ី​រី កាលពី​ថ្ងៃ​ទី​២៤ ​ខែ​កុម្ភៈ​។

20140226_lybongចំពោះ ​អ៊ីស្រា​អែល​​​វិញ បាន​បញ្ជាក់​ពី​ការ​វាយ​ឆ្ម​ក់​របស់​ពួកគេ​ថា គឺជា​សកម្មភាព​ការពារ​សន្តិសុខសំរាប់​ប្រទេស​​អ៊ីស្រាអែល​ទៅវិញ​ ការពារ​សន្តិ​ សុខ​​ដោយ​សារ​តែ​អ៊ីស្រាអែល​សង្ស័យថា លី​បង់​​កំពុង​​ចែក​ចាយ​​អាវុធ​​នៅ​តំបន់​​​ព្រំដែន​​​លី​បង់ ​និង​ស៊ី​រី​ ដែល​ជា​តំបន់​សំបូរ​ទៅដោយ​ក្រុម​សកម្ម​ប្រយុទ្ធ​មូស្លីម​ស៊ី​អ៊ី​ត​លី​បង់​។ ​

ទាក់ទង ​និង​បញ្ហា​នេះ​ប្រធានាធិបតី​អ៊ីស្រាអែល​ លោក​បេន​យ៉ា​មីន ណេ​តាន់​​យ៉ា​ហ៊ូ បាន​ថ្លែងថា​លោក​នឹង​ធ្វើ​អ្វីៗ​​គ្រប់បែបយ៉ាង ដើម្បី​ការពារ​ប្រទេស​​ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​​របស់​លោក​។ សូម​បញ្ជាក់​ផង​ដែរ​ថា​អ៊ីស្រាអែល​បាន​វាយឆ្មក់​ទៅលើ​ប្រទេស​លី​បង់​និង​ ស៊ិរី កាល​ពី​ថ្ងៃ ទី​២៤​ ខែ​កុម្ភៈ វាយ​ឆ្ម​ក់ដោយ​ប្រើ​យន្ត​ហោះ​ទម្លាក់​គ្រាប់បែក ប៉ុន្តែ​មិន​បង្ករ​ឲ្យមាន​មនុស្ស​ស្លាប់​ឬ​របួស​នោះ​ទេ​៕

Related Articles

Back to top button
Close
Close