អាជ្ញាធរចិន ​​ព្រមាន​ពី​គ្រោះទឹកជំនន់​ដ៏​អាក្រក់​ ខណដែលទំនប់ និង​អាង​ស្តុក​ទឹក​មួយចំនួន​ជិត​លេច​ធ្លាយ

​សារព័ត៌មាន​ Cambodia News/

ប៉េកាំង​៖ អាជ្ញាធរ​នៅក្នុង​ខេត្ត​ក្វាង​ទុង​របស់​ប្រទេស​ចិន កំពុង​ទប់​ទល់នឹង​ស្ថានភាព​ដ៏​អាក្រក់ បន្ទាប់ពី​ទន្លេ ផ្លូវទឹក និង​អាង​ស្តុក​ទឹក​ពេញ​ហូរហៀរ​ជិត​ឈានដល់​ការ​លេច​ធ្លាយ បង្ក​ទៅជា​គ្រោះទឹកជំនន់​ដែល​អាចមាន​គ្រោះថ្នាក់​។​

មន្ត្រី​អាកាសធាតុ​ក្នុង​តំបន់ បាន​និយាយថា ការកើនឡើង​ទឹក​ដ៏​កម្រ​នៅក្នុង​អាង​ទន្លេ Xijiang និង Beijiang មិន​ធ្លាប់មាន​នេះ​គឺ​បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​រយៈពេល ១២ ម៉ោង ដែល​បណ្ដាលឱ្យ​មនុស្ស ៤៥,០០០ នាក់ ត្រូវ​ជម្លៀស​ចេញពី​ទីតាំង​រងគ្រោះ ។​

គួរ​បញ្ជាក់ថា ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ ចិន ជួប​គ្រោះទឹកជំនន់​ដ៏​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់ ខណ​មនុស្ស​រាប់រយ​នាក់ ត្រូវ​ជម្លៀសចេញ​ជា​បន្តបន្ទាប់​៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close