តុលា​ការ​ឥណ្ឌា​កាត់​ទោស​ប្រហារ​ជីវិត​ជន​ល្មើស​រំលោភ​ផ្លូវ​ភេទ​ចំនួន​៣នាក់​

សារព័ត៌មាន Cambodia News​ /

ឥណ្ឌា(២១ កុម្ភៈ ២០១៤)៖ កាលពី​ថ្ងៃ​ពុធ តុលាការក្រុង New Delhi ប្រទេស​ឥណ្ឌា បាន​សម្រេច​ផ្ដន្ទាទោស បុរស​បី​នាក់​ឲ្យមាន​ទោសដោយ​ប្រហារជីវិត ក្នុងរ​ណីចាប់រំលោភ​ក្មេងស្រី​ម្នាក់ ហើយធ្វើ​ទារុណកម្ម ជះ​ទឹក​អាស៊ី​ត រហូត​ដល់​ស្ត្រី​នោះ​ស្លាប់​។

indian-police-india-2014-02-20បណ្ដាញ ​ផ្សាយ​ព័ត៌មាន Channel News Asia រាយការណ៍​ថា កេ្មង​ស្រី​ម្នាក់​នេះមាន​អាយុ១៩​ឆ្នាំ។ នាង​ត្រូវបាន​ចាប់​ពង្រត់ ​និង​រំលោភ​ដោយ​ក្រុម​បុរសចំនួន​៣​នាក់​នេះ នៅ​ជាយក្រុង New Delhi ហើយ​បាន​ស្លាប់ ដែល​មួយ​ថ្ងៃ​ក្រោយមក សមត្ថកិច្ច​រក​ឃើញ​នាង​ស្លាប់ដោយ​ការធ្វើ​ទារុណកម្ម និង​ការវាយប្រហារ​ដោយ​ការ​ជះ​ទឹក​អាស៊ី​តពេញមុខ។

លោក ​ចៅ Virender Bhat សម្រេច​ថា ភ្នែក​របស់​ជនរងគ្រោះ រង​ការកំទេច និង​ខូច​ទាំងស្រុង ដោយសារក្រុមអ្នកលេង ដែល​មាន​អាយុ២០​ឆ្នាំ បានជះ​ទឹក​អាស៊ីត​លើ។ លោក​ចៅក្រម បញ្ជាក់ថា ជនរងគ្រោះត្រូវបានចាប់ពង្រត់​មុននឹង​រំលោភ​។

ប្រទេសឥណ្ឌា​ មាន​ច្បាប់​ដើម្បី​កំណត់​ទោស ប្រហា​រជីវិត ប្រភេទ​នេះ​គឺ បន្ទាប់​ពីសភា​បាន​ធ្វើ​វិសោធនកម្ម ដោយ​កំណត់​ថា​ជ ល្មើស​ចាប់​រំលោភ​ផ្លូវភេទ ដែលនាំឲ្យ​មាន​ស្ត្រី​ស្លាប់ ក្នុង​កម្រិត​ណាក៏​ដោយ ​គឺត្រូវផ្ដន្ទាទោស​ដូចនេះ ហើយច្បាប់​នេះ ធ្វើឡើង​បន្ទាប់​ពី​មាន​ការតវ៉ា​ពី​ស្ត្រី​ឥណ្ឌា នៅ​ទូទាំង​ប្រទេស ប្រឆាំងករណី​មាន​ការរំលោភ និស្សិត​ស្រី​ម្នាក់ នៅ​New Delhi កាលពី​ខែ​វិច្ឆិកា​ឆ្នាំ២០១២ ដោយ​ក្រុម​បុរសមាន​គ្នា ៥​នាក់ បណ្ដាល​ឲ្យនិស្សិត​ស្រី​ម្នាក់​ស្លាប់ នៅពេល​ដឹក​ទៅដល់​មន្ទីរពេទ្យ៕

Related Articles

Back to top button
Close
Close