កម្ពុជា-ម៉ាឡេស៊ី បើកកិច្ចពិភាក្សា បណ្តាមេតួអង្គ ឧស្សាហកម្ម
ដោយ៖ ហេង នាង/
សារព័ត៌មាន Cambodia News/
ភ្នំពេញ(២១ កុម្ភៈ ២០១៤) ៖ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ នេះ បណ្តាមេតួអង្គឧស្សាហកម្មកម្ពុជា និងម៉ាឡេស៊ីបានបើកកិច្ចពិភាក្សាតុមូល នៅសណ្ឋាគារស៊ូហ្វីតែល ភោគីត្រា ឧបនាយករដ្ឋមន្រ្តី គាត ឈន់ ជាមួយ លោក តានស្រ៊ី មូយីឌីងម៉ូ យ៉ាស៊ីន ឧបនាយករដ្ឋមន្រ្តីនៃសហព័ន្ធម៉ាឡេស៊ី។
ក្នុងកិច្ចប្រជុំ ឧបនាយករដ្ឋមន្រ្តី គាត ឈន់ បានមានប្រសាសន៍ថា កម្ពុជាត្រវបានវាយតម្លៃខ្ពស់ និងសរសើរដោយអង្គការសហប្រជាជាតិ ដែលជាប្រទេសមួយក្នុងចំណោម ប្រទេសតិចតួចប៉ុណ្ណោះ ដែលអាចសម្រេចបានគោលដៅ អភិវឌ្ឍន៍សហវត្សរ៍មុនកាលកំណត់ឆ្នាំ២០១៥។
ប្រទេសម៉ាឡេស៊ី បានជាប់ចំណាត់ថ្នាក់ ជាប្រទេសគោលដៅទី៨ សំរាប់ការនាំចេញ មានតម្លៃ ៨៩,៣៥លានដុល្លារ ដោយ ឈរជាប្រភពនាំចូលទី៨ សំរាប់ផលិតផលកម្ពុជា ដោយទឹកប្រាក់ ចំនួន១៧៤,៤៨លានដុល្លារនៅឆ្នាំ២០១២។ក្នុងនាមជា សមាជិកអាស៊ាន ម៉ាឡេស៊ីបានជាប់ ចំណាត់ថ្នាក់ទី៥ ជាប្រភពនាំចូល និងគោលដៅនាំចេញ សំរាប់ប្រទេសកម្ពុជា។
សូមបញ្ជាក់ថា ម៉ាឡេស៊ី និងកម្ពុជា បាននាំមកនូវ ទំនាក់ទំនងល្អមួយ ផ្នែកពាណិជ្ជកម្ម និងការវិនិយោគទុន ជាពិសេសនៅ ពេលសមិទ្ធផលសហគមន៍ សេដ្ឋកិច្ចអាស៊ាន ត្រឹមចុងឆ្នាំ២០១៥ នឹងផ្តល់ឱកាសបន្ថែមទៀតសំរាប់ផ្នែកឯកជន ដើម្បី សហការ ធ្វើឲ្យប្រសើរឡើង កិច្ចសហប្រតិបត្តិការណ៍ពាណិជ្ជកម្ម និងការវិនិយោគរបស់ប្រទេសទាំងពីរ៕