ពីធីបុណ្យព្រះពុទ្ធសាសនានិង​របាំ​ឥណ្ឌាជាលើកដំបូង​នៅកម្ពុជា

ហេង នាង/

សារព័ត៌មាន​ Cambodia News/

រាជធានីភ្នំពេញ (១២ កុម្ភៈ ឆ្នាំ ២០១៤)៖ ស្ថានទូតឥណ្ឌារួមជាមួយនឹងក្រសួងវប្បធម៌​រដ្ឋាភិបាលឥណ្ឌាបានរៀបចំរួមគ្នា នូវ​ព្រឹត្តិការណ៍ពីរដាច់ដោយឡែកពីគ្នា​​ គឺពិធីបុណ្យរបាំ​ ​បុរាណ និង​ពិព័រណ៍​រូបថតព្រះពុទ្ធសាសនានិងវត្ថុបុរាណ ដោយ​មាន​ការ​សូត្រធម៌ ជា​លើក​ដំបូងនៅក្នុង​ប្រទេស​កម្ពុជា។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅឯស្ថានទូតឥណ្ឌាក្នុងរាជធានីភ្នំពេញនៅ​ ម៉ោង​អាហារ​ថ្ងៃត្រង់នាថ្ងៃពុធនេះ លោកឯកអគ្គរដ្ឋទូតឥណ្ឌា Dinesh K. Patnaik បាន និយាយថា ប្រទេស​ឥណ្ឌា​មាន​ក្តី​សប្បាយរីករាយដោយ​បាន​រៀបចំ​ព្រឹត្តិ​ការណ៍​នៅ​ កម្ពុជា ខណៈ​ព្រះ​សារីរិក​ធាតុ​ដែលត្រូវ​បាន​​គេ​លួចនោះបានរកឃើញវិញ។
4លោក​បានបាននិយាយថា ព្រឹត្តិការណ៍ទីមួយគឺជាពិធីបុណ្យព្រះពុទ្ធសាសនា ដែល​មានការ​តាំង​ពិព័រណ៍រូបថតនិងវត្ថុ​បុរាណ​ ព្រះពុទ្ធសាសនាដែលបង្ហាញពីទំនាក់ទំនងជីវិតរបស់​ព្រះពុទ្ធ ដែលនឹង​ត្រូវដាក់បង្ហាញតាមបណ្តោយមាត់ទន្លេ និង​នៅ​ក្នុងវត្តឧណ្ណាលោមនាថ្ងៃទី ១៣ – ១៨ ហើយ ពិធី​បុណ្យ​នេះរួមមាន​រូបចម្លាក់ រួមជាមួយការសូត្រធម៌​ឡាម៉ា របាំឡាម៉ា និង​ការពូនភ្នំខ្សាច់ដែល ធ្វើ​ឡើង​ដោយព្រះសង្ឃពុទ្ធសាសនាយាងមក​ពី​តំបន់ហិម៉ាឡាយ៉ា។
លោក​បាន​បញ្ជាក់ថា ព្រឹត្តិការណ៍ទីពីរគឺជាពិធីបុណ្យរបាំបុរាណដែលត្រូវធ្វើឡើងនៅ ពេល​ល្ងាចនា​ថ្ងៃទី ១៤-១៥ កុម្ភៈ ២០១៤  នៅឯ​សណ្ឋាគារ សូហ្វីតែលក្នុងខេត្តសៀមរាប និង ថ្ងៃទី ១៧ -១៩ កុម្ភៈ ២០១៤ សាលមហោស្រពចតុមុខក្នុង​រាជ​ធានីភ្នំពេញ។
លោកឯកអគ្គរដ្ឋទូត Dinesh បានឱ្យដឹងថា មានមនុស្សជាច្រើនចង់ឃើញវត្ថុបុរាណ ព្រះ​ពុទ្ធ​សាស​នានិងព្រះពុទ្ធ​នៅក្នុងប្រទេសឥណ្ឌា ប៉ុន្តែពួកគេមិនអាចទៅបាន ហើយឥឡូវនេះ ឥណ្ឌាបាន នាំ​មក​នូវ​ទាំងអស់នេះមកកាន់ប្រទេស​កម្ពុជា ដើម្បីឱ្យពួកគេអាចមើលឃើញដោយមិន​គិតថ្លៃ ដោយ​លោក​បាន​បន្ថែម បច្ចុប្បន្ន មានវត្តព្រះពុទ្ធសាសនាចំនួន ១៦ ដែល​គ្រប់គ្រងដោយ ព្រះសង្ឃពុទ្ធ​សាសនា​​ជនជាតិខ្មែរនៅប្រទេសឥណ្ឌា។
ក្នុងអំឡុងពេលពិធីបុណ្យព្រះពុទ្ធសាសនានេះ ព្រះសង្ឃកម្ពុជាជាច្រើនអង្គពុទ្ធសាសនានិមន្ត​មក​​ពីវត្តផ្សេងគ្នាក៏​ត្រូវ​ បាន​អញ្ជើញឱ្យ​ចូលរួមវគ្គបណ្តុះបណ្តាលមួយនៅវត្តឧណ្ណាលោមដោយនិមន្ត​ បើកកម្មវិធីដោយសម្តេចសង្ឃ ទេព វង្ស ។
ទំនាក់ទំនងឥណ្ឌានិងកម្ពុជាគឺបានមក​ពីសាសនាហិណ្ឌូ និងឥទ្ធិពលសាសនានិងវប្បធម៌ ចេញ​មកពី​ប្រទេស​ឥណ្ឌា​នៅ​ក្នុងសតវត្សទី ៤ – ៦ ។  បើយោងតាម​​ព័ត៌មានពីស្ថានទូតឥណ្ឌាបាន​ឲ្យ​ដឹងថា ឥទ្ធិពលនៃសាសនាហិណ្ឌូ ព្រះពុទ្ធ​សាស​នា និងស្ថាបត្យកម្មឥណ្ឌាត្រូវបាន​បង្ហាញនៅអង្គរវត្ត អង្គរធំ បាយ័ន ប្រាសាទបាពួន និងសាសនា ព្រម​ទាំង​ប្រវត្តិ​សាស្រ្ត​ផ្សេង​ទៀតនៅក្នុងប្រទេសកម្ពុជា។  នេះគឺជាភាពរុងរឿងនៃវប្បធម៌ និងសង្គមមូលដ្ឋានយ៉ាងជ្រាលជ្រៅនៃទំនាក់​ទំនង​ឥណ្ឌា​និង​ប្រវត្តិ​សាស្រ្ត​ កម្ពុជា។
លោកឯកអគ្គរដ្ឋទូត Dinesh បាន​ឲ្ដឹងថា នេះជាពិធីបុណ្យព្រះពុទ្ធសាសនាលើកដំបូងដែល​មិនធ្លាប់​មាន ដែល​រៀប​ចំឡើងដោយ ប្រទេស​ឥណ្ឌានៅក្នុងប្រទេសកម្ពុជា ហើយនឹងមានកាន់តែច្រើន​នាពេល​អនាគត។

0F5B6257
Indian Ambassador Dinesh K. Patnaik (right) along with his First Secretary M. Rajamurugan (right) told journalists at a press briefing at lunchtime on Wednesday at the Indian embassy in Phnom Penh. Photo: Heng Neang
លោក​ឯកអគ្គរដ្ឋទូតឥណ្ឌា Dinesh K. Patnaik (កណ្តាល) ជាមួយលោកលេខាទីមួយ​ស្ថាន​​ទូត M. Rajamurugan (ឆ្វេង) ប្រាប់​អ្នកកា​សែត​នៅក្នុង​សន្និសីទសារព័ត៌មាន​នា​ពេល​​អាហារថ្ងៃនា​ថ្ងៃ​ពុធទី ១២ កុម្ភៈ នៅឯស្ថានទូតឥណ្ឌា។

2BC

Related Articles

Back to top button
Close
Close