ខឹងគូស្នេហ៍បែកចិត្តយកកាំបិតភ្ជង់គំរាម
សារព័ត៌មានCambodia News/
ចិន(២៧ មករា ២០១៤)៖ ប្រភពដេលីម៉េល បានចុះផ្សាយហេតុការណ៍ដ៏រន្ធត់មួយនៅក្នុងប្រទេសចិន ដោយលោក លីន អាយុ៣២ឆ្នាំ ជាកម្មករសំណង់ នៅស្រុកសានយ៉ា ខេត្តហៃណាន ភាគខាងត្បូង ប្រទេសចិន បានយកកាំបិតភ្ជង់កគំរាមគូស្នេហ៍ អាយុ២៩ឆ្នាំ ធ្វើជាចំណាប់ខ្មាំង ក្រោយពីមានការជំទាស់រៀបការ។
របាយការណ៍ឱ្យដឹងថា លោកលីន ដែលអស់សង្ឃឹម ព្រោះតែឪពុកម្តាយគូស្នេហ៍របស់ខ្លួនមិនយល់ស្របលើការរៀប ការ បានយកកាំបិតភ្ជង់គំរាមស្ត្រីជាគូស្នេហ៍ឱ្យទ្បើងទៅលើ ដំបូលផ្ទះ ធ្វើឱ្យភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ និងអ្នកស្រុកជាច្រើននាក់នៅក្នុងតំបន់នោះ ។
ក្នុងខណៈ ពេលប្រើកាំបិតភ្ជង់នោះ លោកលីន បានស្រែកគំរាមថា នឹងសម្លាប់នាងជាគូស្នេហ៍ចោល ព្រោះតែលួចមានសហាយស្មន់ ខណៈពេលខ្លួននៅធ្វើការ ។ ក្រោយមក លោកលីន ដោះអាវ និងបង្ខំឱ្យគូស្នេហ៍ដោះអាវតាមដែរ ព្រោះចង់ឱ្យនាងមានក្តីអាម៉ាស់ ព្រមទាំងទាមទារសុំរថយន្ត ដើម្បីគេចខ្លួន ។
ខណៈពេល កំពុងកើតហេតុ ប៉ូលិសបានបញ្ចុះបញ្ចូលអស់រយៈពេល៥ម៉ោង ប៉ុន្តែមិនទទួលបានផលល្អ ទើបសម្រេចចិត្តរករថយន្តឱ្យ និងលួងលោម រហូតធ្វើឱ្យលោកលីន យល់ព្រមចុះពីលើដំបូល ។ ស្របពេលដែលលោកលីន កំពុងដើរទៅរករថយន្ត រួមជាមួយគូស្នេហ៍ដែលមានកាំបិតភ្ជង់កជាប់នោះ ប៉ូលិសក៏ចូលចាប់ខ្លួនតែម្តង ៕