ក្រសួង​មហាផ្ទៃ​ព្រ​មាន​ចាត់​វិធានកា​រ​ទៅ​លើ​បាតុ​កម្ម​នៅ​ថ្ងៃ​ទី​២៦ ​មករា ​

សារព័ត៌មាន​ Cambodia News  /

ភ្នំពេញ(២៤ មករា ២០១៤)៖ ក្រសួងមហាផ្ទៃ​បានធ្វើ​ការព្រមាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ទៅលើ​ក្រុម​សហព័ន្ធ​សហជីព និង​សមាគម​ទាំង​៩ បើសិនជា​ពួកគេ​នៅតែមានៈ​ធ្វើបាតុកម្ម​នៅ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៤ ខាងមុខនេះ បើទោះបីជា​សាលា​រាចធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ក្តី​។

លោក ឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ
លោក ឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ

ការព្រមាន ​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​មេដឹកនាំ​ក្រុម​សហព័ន្ធ​សហជីព និង​សមាគម​ទាំង​៩ បាន​រក្សា​ជំហរ​នៅ​ដដែល​ក្នុងការ​មានៈ​ធ្វើបាតុកម្ម​នៅ​ថ្ងៃទី​២៦ ខែមករា ដើម្បី​ទាមទារ​ដំឡើង​ប្រាក់ខែ​១៦០​ដុល្លារ ក្នុង​មួយខែ និង​ទាមទារ​ឲ្យ​មានការ​ដោះលែង​ជន​ស៊ីវិល​ទាំង​២៣​នាក់ ដែល​ត្រូវបាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាប់ខ្លួន នាពេល​កន្លងមក​។

អ្នកនាំពាក្យ ​ក្រសួងមហាផ្ទៃ លោក ​ឧ​ត្ត​ម​សេនីយ៍​ឯក ខៀវ សុភ័គ បាន​មានប្រសាសន៍ថា សភាពការណ៍​ម​មិនទាន់​ស្រួលបួល និង​មិនទាន់បាន​វិល​រក​ភាពប្រក្រតី​វិញ​នោះ ក៏​មិនអាច​អនុញ្ញាត​ឲ្យ​ធ្វើបាតុកម្ម​នៅ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៤ ខាងមុខនេះ​បានទេ​ពីព្រោះ​បារម្ភ​ពី​សន្តិសុខ​ជាតិ និង​សណ្តាប់ធ្នាប់​ទូទៅ​របស់​សង្គមជាតិ​ទាំងមូល​។​

លោក ​ឧ​ត្ត​ម​សេនីយ៍​ឯក ខៀវ សុភ័គ បាន​បញ្ជាក់ថា បើសិនជា​ក្រុម​សហព័ន្ធ​សហជីព និង​សមាគម​ទាំង​៩ នៅតែមានៈ​ធ្វើបាតុកម្ម​នៅ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៤ ខាងមុខ សមត្ថកិច្ច​នឹង​ចាត់​វ​វិធានការ​តាម​ច​ច្បាប់​៕

Related Articles

Back to top button
Close
Close