ឃុំខ្លួនតារាចម្រៀង អូ រស្មីពីបទអូសទាញពេស្យាចារកុមារ

សារព័ត៌មាន​ Cambodia News /

ភ្នំ​ពេញ(២១ មករា ២០១៤) ៖ កាល​ពីសៀល​ថ្ងៃទី​២០ ខែមករា​ សាលា​ដំបូង​រាជធានី​ភ្នំ​ពេញ​បាន​សម្រេចឃុំខ្លួនជាផ្លូវការ​​ តារា​​ចម្រៀង​​ អូ រស្មី ពី​បទអូស​ទាញ​ពេស្យាចារកុមារ ​និង​សញ្ចារ​កម្មលើ​​អនីតិជន ​ដោយ​មាន​ស្ថាន​ទម្ងន់​​ទោស​ ។បទ​ល្មើស​ទាំងនេះ បើយោងតាមច្បាប់ អាច​ផ្ដន្ទា​ទោស​ឱ្យ​ជាប់​ពន្ធ​នាគារ​ពី​៧​ឆ្នាំ​ទៅ​១៥ឆ្នាំ។

that-0225ជនសង្ស័យឈ្មោះ  អូ រស្មី   អាយុ៣៦ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ៨៦ ផ្លូវ​លេខ២ ក្នុង​បុរី​ពិភពថ្មី សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អ​នីតិជន​រាជធានី​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃទី១៨ មករា ដោយយោង​លើ​ពាក្យបណ្តឹង​របស់​អាណាព្យាបាល​ជនរងគ្រោះ​ថា នាង​បាន​ល្បួង​ក្មេងស្រី​អាយុ១៤ឆ្នាំ ទៅ​ឲ្យ​រួមភេទ​ជាមួយ​អាណិកជន។

ក្មេងស្រីជនរងគ្រោះ បានរៀបរាប់នៅ​ចំពោះមុខ​សមត្ថកិច្ច​ ថា នាងបានស្គាល់អ្នកចម្រៀង ឈ្មោះអូ រស្មី ប្រហែល២ខែ មកហើយ ហើយពេលជួបលើកចុងក្រោយ រូបនាងតែងតែ ប្រាប់​តារាចម្រៀង អូ រស្មី ថា ខ្លួនចង់ក្លាយ ជាតារា ចម្រៀងល្បីដូចរូបគាត់ ។លុះក្រោយមកឈ្មោះ អូ រស្មី បាន​ប្រាប់​នាង​ឲ្យ​ទៅ​រួមភេទ​ជាមួយនឹង​អាណិកជន​ម្នាក់ ហើយ​គាត់​នឹង​ជួយ​ឲ្យ​ខ្លួន​ក្លាយជា​តារាចម្រៀង​ដ៏​ល្បី។ ដូច្នេះ​ខ្លួន​ក៏​ យល់ព្រម​រួម​ភេ​ទ​​ជាមួយ​អាណិកជន​រូបនោះ​នៅ​នៅលើ​ឡៅតឿ​ផ្ទះ របស់​ឈ្មោះ​អូ រស្មី រយៈពេល២ថ្ងៃ។

ដោយយោងលើចម្លើយការឆ្លើយបំភ្លឺរបស់ក្មេងស្រីរងគ្រោះ ទើប តុលាការ សម្រេចធ្វើការ ចោទប្រកាន់និង បញ្ជាឱ្យឃុំខ្លួនអ្នកចម្រៀងឈ្មោអូ រស្មីនេះ តែម្ដងទៅ ៕

Related Articles

Back to top button
Close
Close