ពេជ្រ សោភា មានអ្នកនិពន្ធវ័យក្មេងនៅពីក្រោយខ្នង
សារព័ត៌មាន Cambodia News /
ភ្នំពេញ(១៦ មករា ២០១៤)៖ បន្ទាប់ពីទទួលការរិះគន់ពីមហាជនមួយចំនួនកន្លងមក នៅដើមឆ្នាំ២០១៤នេះ ពេជ្រ សោភា បានពង្រឹងនៅប្រជាប្រិយភាពឱ្យខ្លាំងជាងមុន ដោយនាងបានយកអ្នកនិពន្ធវ័យក្មេង និងស្រស់សង្ហាម្នាក់មកអែបពីក្រោយ ដើម្បីដណ្តើមប្រជាប្រិយភាពសារជាថ្មីឡើងវិញ។
គេ សង្កេតឃើញ ពេជ្រ សោភា ឧស្សាហ៍បណ្តើរបុរសវ័យក្មេងនោះទៅបណ្តាការប្រគំតន្រ្តី តាមខេត្ត នានា ដែលជាហេតុធ្វើឱ្យទស្សនិកជនមួយចំនួនយល់ច្រឡំពីសម្ព័ ន្ធភាពនាង និងបុរសវ័យក្មេងមួយនោះស្មានថាជាស្នេហា។
កញ្ញា ពេជ្រ សោភា បានប្រាប់អោយដឹងដែលថា “ប្រុសវ័យក្មេងម្នាក់ដែលមានមុខមាត់ស្រស់សង្ហានោះ មិនបានទាក់ទង នឹងស្រឡញ់ក្នុងផ្លូវស្នេហានោះឡើយ ដោយសារតែខ្ញុំ និងគាត់មានភាពជិតស្និទ្ធិ ព្រោះគាត់ជាបងប្អូនជីដូនមួយ និងជាអ្នកនិពន្ធវ័យក្មេងរបស់ខ្ញុំ។
សោភាបានបន្តថា នៅឆ្នាំថ្មីនេះ នាងចាប់អារម្មណ៍តែរឿងការងារតែប៉ុណ្ណោះ ឯរឿងស្នេហាទុកមួយឡែកសិនដូចជា ពេលថ្មីៗនេះ នាងខ្ញុំបានរកអ្នកនិពន្ធបទភ្លេងខ្លួនឯងសុទ្ធម្នាក់ ហើយខ្ញុំចង់និយាយថា ទោះបីជាគាត់ក្មេងពិតមែន តែគាត់មានសមត្ថភាព ហើយខ្ញុំនឹងឱ្យគាត់ជួយធ្វើបទខ្លះៗ ប្រសិនបើមេខ្ញុំគាត់ទទួលយកបាន យើងនឹងធ្វើការជាមួយគ្នា។
នៅដើមឆ្នាំ២០១៤នេះ ពេជ្រ សោភា ហាក់បីជាខិតខំប្រឹងប្រែង និងកែនៅយុទ្ធសាស្រ្ត ដើម្បីដណ្ដើមប្រជាប្រិយភាពឱ្យល្បីល្បាញដូចមិត្តរួមទ្រនំ ដែលមានយុទ្ធសាស្រ្តនេះជាគំរូស្រាប់ដូច ឱក សុគន្ធកញ្ញាជាដើមនោះ។ ហើយយើងក៏សង្ឃឹម និងជឿជាក់ថា ការប្តូរយុទ្ធសាស្រ្តមួយនេះនឹងធ្វើឱ្យ ពេជ្រ សោភា ទទួលបានជោគជ័យ និងដណ្តើមបានប្រជាប្រិយភាពគាំទ្រខ្លាំងជាងមុន៕