អាការៈពុលអាហារ
វត្តី/ សារព័ត៌មាន Cambodia News /
សុខភាព(១៥ មករា ២០១៤) ៖ ការពុលអាហារច្រើនតែធ្វើអោយមានរោគសញ្ញាដូចជាឈឺពោះបែបរមួលក្អួត និងរាគ។រឿងនេះអាចធ្វើអោយមានការប៉ះបាត់ជាតិទឹកមួយចំនួន ហើយនៅពេលមានអាការៈក្អួត និងចង្អោរទៀតនោះ វាប្រហែលជាពិបាកក្នុងការបំពេញជាតិទឹកវិញណាស់។
អាការៈនេះអាចធ្វើឲ្យទៅជាមានបញ្ហាខ្សោះជាតិទឹកជាមិនខាន។ នៅប្រទេសកំពុងអភិវឌ្ឈន៍ដែលជាតំបន់មានការឆ្លងជំងឺសុទ្ធតែ ធ្វើអោយមានជំងឺរាគ, ហើយមនុស្សជាច្រើននាក់ហើយដែលស្លាប់ដោយសារតែការខ្សោះជាតិទឹក។
រោគសញ្ញាផ្សេងៗទៀតប្រហែលជាមានការបង្ករោគ និងប៉ះពាល់ដោយសារតែការពុលអាហារដែរ ដូច្នេះរោគសញ្ញារបស់វាអាស្រ័យទៅតាមសរីរាង្គទាំងនោះដែរ ដូចជា មានបញ្ហាឈឺក្បាល សឺៗដោយសារតែការបង្ករោគក្នុងខួរក្បាល។
ជាមួយនឹងការបង្គ្រប់ជាតិទឹក និងសម្រាក ការបង្ករោគភាគច្រើនអាចនឹងជាវិញដោយខ្លួនឯងក្នុងរយៈពេល ២៤ម៉ោង។ អ្នកគួរតែទំនាក់ទំនងទៅគ្រូពេទ្យបើសិនជាការក្អួត និងរាគកើតមានជាមួយនឹងរោគសញ្ញា ក្តៅខ្លួន, មានឈាមក្នុងលាមក, រោគសញ្ញានៃការខ្សោះជាតិទឹកដូចជា ឈឺក្បាលពេលងើបឈរ, ខ្សោយ, មិនសូវមានទឹកនោម៕