ចិននឹងរឹតបន្ដឹងច្បាប់ជក់បារី
មន្រ្តីចិនបានប្រាប់ឲ្យដឹងថា ពួកគេមានបំណងដាក់បម្រាមលើការជក់បារីនៅទីសាធារណៈទូទាំងប្រទេសក្នុងឆ្នាំនេះ។
គណៈកម្មការ ជាតិទទួលបន្ទុកកិច្ចការសុខភាព និងផែនការគ្រួសារនៅប្រទេសចិនបាននិយាយថា ខ្លួននឹងជំរុញឲ្យអ្នកតាក់តែងច្បាប់រឹតបន្ដឹងច្បាប់ទាក់ទងនឹងការ ប្រើប្រាស់ថ្នាំជក់។
គួរបញ្ជាក់ ថា ប្រទេសចិនគឺជាប្រទេសដែលមានអ្នកជក់បារីច្រើនជាងគេក្នុងពិភពលោក ដែលមានអ្នកជក់បារីដល់ទៅប្រមាណជា ៣០០ លាននាក់៕ (Radio Australia)