សីតុណ្ហ​ភាព​ចុះ​សារ​ជា​ថ្មី​ជា​មួយ​ផ្សែង​អាប់​និង​ខ្យល់​ខ្លាំង​

ភ្នំ​ពេញ​៖ ចាប់ពី​ថ្ងៃទី​២៦​ខែធ្នូ​ឆ្នាំ​២០១៣​រហូតដល់​ ពាក់កណ្តាល​ខែមករា​ឆ្នាំ​២០១៤​ សីតុណ្ហភាព​ចាប់ផ្តើម​ចុះ​ត្រជាក់​​សារជាថ្មី ដោយ​នាំមក​ជាមួយ​នូវ​ផ្សែង​អាប់​យ៉ាង​ក្រាស់​នៅពេល​ព្រឹក និង មាន​ខ្យល់​បក់​បោក​​ខ្លាំង​ នៅ​តំបន់​​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា​ សីតុណ្ហភាព​ចុះ​ទាប​ជាង​ពេល​កន្លងទៅនេះ​ថែមទៀត​តែ​នៅ​ភាគ​ខាង​ត្បូង​វិញ​ សីតុណ្ហភាព​អាច​ចុះ​ដល់​កម្រិត​ប្រហាក់ប្រហែល​ពេល​កន្លងទៅ​។​

20131218_VH-53021_400x360តាម ​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ ទៀតថា អាកាសធាតុ​ក្នុង​រដូវ​វ​រំហើយ​ឆ្នាំនេះ​មាន​ភាព​ត្រជាក់​ខ្លាំង​ជាង​បណ្តា​ ឆ្នាំ​កន្លងទៅ និង អូសបន្លាយ​ពេល​ច្រើន​ថ្ងៃ​។ សីតុណ្ហភាព​មានការ​ឡើង​ចុះ​ខុសគ្នា​ច្រើន​ក្នុង​រយៈពេល​ខ្លី​ធ្វើ​ឲ្យ​ ប្រ​ជា​ពលរដ្ឋ​ជាពិសេស​ក្មេងៗ​និង​មនុស្ស​ចាស់ជរា ពិបាក​ទប់​ទល់នឹង​ការចុះ​ត្រជាក់​ខ្លាំង​ភ្លាមៗ​នេះ​។​

​សីតុណ្ហភាព​ ចុះ​ ត្រជាក់​ខ្លាំង​ភ្លាមៗ​នៅក្នុង​ឆ្នាំនេះ​ត្រូវគេ​កត់សម្គាល់​ឃើញថា ​មិនបាន​នាំមក​នូវ​ជំងឺ​ផ្តាស​សាយ​​​​ច្រើន​ដូច​បណ្តា​ឆ្នាំ​កន្លងទៅ​នោះទេ ដោយសារ​ប្រជាពលរដ្ឋ​បាន​ត្រៀម​ទប់ទល់​ទុកជាមុន​នូវ​សម្លៀក​បំពាក់​​ការពារ​ រងារ បន្ទាប់ពី​ក្រសួង​ធនធាន​ទឹកបាន​ជូនដំណឹង អំពី​ស្ថានភាព​ត្រជាក់​ច្រើនដង​ជាមុន និង​ក្រសួង​សុខាភិបាល​ក៏បាន​ជូនដំណឹង​ជាច្រើន​សារ​ឲ្យ​ប្រជាពលរដ្ឋ​បង្កើន​ ការ ​ប្រុង​ប្រ​យ័​ត្ន​អំពី​ជំងឺ​ផ្សេងៗ ជា​ពិសេស​ជំងឺ​ផ្តាស​សាយ​ នៅក្នុងពេល​សីតុណ្ហភាព​ចុះ​ត្រជាក់​ខ្លាំង​រួចមក​៕​ នាង/Cambodia News

Related Articles

Back to top button
Close
Close