អគ្គិភ័យបំផ្លាញផ្ទះពលរដ្ឋច្រើនខ្នងនៅខាងក្រោយសាលាទួនហ្វា

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២ កក្កដា ២០១៩) ៖ អគ្គិភ័យបានឆាបឆេះនិងបំផ្លាញផ្ទះប្រជាពលរដ្ឋច្រើនខ្នង នៅខាងក្រោយសាលាទួនហ្វា ក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកងនាវេលាម៉ោងជាង១១យប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩។

តាមមន្ត្រីអន្តរាគមន៍បានបញ្ជាក់ថា ផ្ទះចំនួន៧ល្វែងត្រូវឆេះអស់ទាំងស្រុង រួមទាំងផ្ទះ៥ល្វែងទៀត រងការខូចខាតយ៉ាងដំណំ បើទោះជាក្រុមអន្តរាគន៍បានបញ្ជូនកម្លាំង រួមទាំងរថយន្តដឹកទឹកជិត៥០គ្រឿងទៅជួយភ្លាមៗក៏ដោយ ។

សូមបញ្ជាក់ថា រហូតមកដល់ម៉ោង៩,០០នាទីព្រឹកថ្ងៃទី២ ខែកក្កដានេះ អគ្គិភ័យក៏មិនទាន់រលត់ទាំងស្រុងនៅឡើយទេ ៕

Related Articles

Back to top button
Close
Close