អតីត​អ្នក​ភូមិ​បឹង​កក់ ​បិទ​ផ្លូវ​មុខ​សាលា​រាជ​ធានី​ភ្នំពេញ​ធ្វើ​ការ​តវ៉ា​ជា​ថ្មី​ម្តង​ទៀត​

ភ្នំពេញ៖ អតីតអ្នកភូមិបឹងកក់ប្រមាណជា ៣០នាក់ នៅព្រឹកថ្ងៃពុធ ទី២៥ ខែធ្នូ នេះ បាន​នាំ​គ្នាអង្គុយ តវ៉ា​បិទ​កំណាត់​ផ្លូវព្រះមុនីវង្ស មុខសាលារាជធានីភ្នំពេញទៀតហើយ ដើម្បី​តវ៉ា​ទាម​ទារ​ឲ្យ​មាន​ដំណោះ​ស្រាយលើ បញ្ហាដីធ្លី​ និង​សំណង​បន្ថែម ​នឹង​ការ​ចាក់​ចេញ​នា​ពេល​កន្ល​ងមកនោះ។

ការតវ៉ារបស់អតីតអ្នកភូមិបឹងកក់ បានធ្វើឡើងរយៈពេល៣មកហើយ បូករួមទាំងថ្ងៃនេះ។
ការតវ៉ារបស់អតីតអ្នកភូមិបឹងកក់ បានធ្វើឡើងរយៈពេល៣មកហើយ បូករួមទាំងថ្ងៃនេះ។

សូមបញ្ជាក់ថា ការ​តវ៉ា​របស់​អតីត​អ្នក​​ភូមិ​បឹង​កក់ បាន​ធ្វើ​ឡើង​រយៈ​ពេល​៣​មកហើយ បូក​រួម​ទាំង​ថ្ងៃ​នេះ។ ការ​ត​វ៉ា​នេះ  បណ្តាល​ឲ្យ​ការ​ប៉ះ​ទង្គិចគ្នាបន្តិចផងដែររវាងសមត្ថកិច្ច និង​ក្រុម​អ្នកតវ៉ាកាលពីថ្ងៃទី២៤ ខែធ្នូ គ្រា​ដែល​ក្រុមសមត្ថ​កិច្ច​ព្យាយាម​បំពេក​ក្រុម​អ្នក​តវ៉ា​មិន​ឲ្យ​បិទ​ ផ្លូវ។​

ការ​បង្ខំ​ចិត្ត​បំបែក​ក្រុម​អ្នក​តវ៉ា​កាល​ពីម្សិល​ មិញនេះបាន​ធ្វើឲ្យ​ក្រុម​អ្នក​តវ៉ា​រួម​ទាំង​ព្រះសង្ឃ​ជាច្រើ​នអង្គ​ផង​នោះ​ ​បា​នផ្ទុះ​ហឹង្សាវា​យបំផ្លា​ញរ​បង ​និងក​ញ្ចក់​ដាក់​តាំងរូ​បថ​ត ​ព្រ​មទាំ​ង​សេច​ក្តី​ប្រកា​សផ្សេងៗ​រ​បស់​រាជធា​នីភ្នំពេ​ញផងដែរ។

​ ការវិលមកតវ៉ាជាថ្មីរបស់អតីតអ្នកភូមិបឹងកក់ ក្នុងបំណងចង់ឲ្យសាលារាជធានីភ្នំពេញ គិត​គូរ​សំណង​ជា​ថ្នូរ​នឹង​ការចាក់ចេញបន្ថែមទៀត ដោយពួកគាត់បានអះអាងថា សំណង​ផ្តល់​នា​ពេល​កន្លងទៅ មិនសមស្រប ហើយ​ធ្វើ​ឲ្យ​ការ​រស់​នៅ​របស់​ពួកគា​ត់​ជួប​ការ​លំបា​ក​ផង​ដែ​រ​៕​ Cambodia News

Related Articles

Back to top button
Close
Close