លោកស្រី យីង ឡាក់ ថាការទាមទាររបស់បាតុករប្រឆាំងរដ្ឋាភិបាលថៃខុសរដ្ឋធម្មនុញ្ញ
លោកស្រី យីងឡាក់ ស្ហ៊ីណាវ៉ាត់ នាយករដ្ឋមន្រ្តីថៃ បានច្រានចោលការទាមទារឲ្យលាចេញពីតំណែងរបស់លោកស្រី ពីសំណាក់ក្រុមប្រឆាំង ខណៈដែលក្រុមបាតុករបន្តតវ៉ាទាំងហិង្សាក្រៅអាគាររដ្ឋាភិបាល នានា។
បន្ទាប់ពីបានជួប ជាមួយអ្នកដឹកនាំក្រុមបាតុករ លោកស្រីនិយាយថា លោកស្រីស្វាគមន៍ការចរចា ប៉ុន្តែថា ការទាមទារដាក់ជំនួសរដ្ឋាភិបាលលោកស្រីដោយក្រុមប្រឹក្សាណាមួយនោះ មិនស្របតាមរដ្ឋធម្មនុញ្ញទេ។
យ៉ាងណាក៏ដោយ សមាជិកគណបក្សប្រឆាំងមួយរូបលោក Korn Chatikavanijis និយាយថាមានតំរុយខ្លះៗដែរថាអាចនឹងមានការព្រមព្រៀងគ្នាណាមួយ។
ក្នុង ការវិវឌ្ឍន៍ថ្មីមួយអំពីស្ថានការណ៍នៅក្រុងបាងកក តុលាការថៃបានចេញដីកាចាប់ខ្លួនអ្នកដឹកនាំបាតុករលោក Suthep Thaugsuban ពីបទចោទលើករណីបះបោរដើម្បីផ្តួលរំលំរដ្ឋាភិបាល។
ប៉ូលិស និយាយថាការចោទប្រកាន់នេះអាចជាប់ទោសប្រហារជីវិតឬជាប់គុកអស់មួយ ជីវិត។ បើទោះជាការចោទប្រកាន់នេះធ្ងន់ធ្ងរ តែកម្រណាស់ដែលជនជាប់ចោទនឹងទទួលទោសប្រហារជីវិត៕ (Radio Australia)