អាំងសាន​ ស៊ូ​ជី​ថា​គ្មាន​បំណង​សងសឹក​រដ្ឋាភិបាល​យោធា​ភូមា​ទេ

ក្នុង​ដំណើរ​ទស្សន​កិច្ច​​រយៈពេល ៥ ថ្ងៃ​ ក្នុង​ប្រទេស​អូស្ត្រាលី អ្នក​ស្រី​អាំងសាន ស៊ូ​ជី មេដឹកនាំ​និយម​លទ្ធិ​ប្រជា​ធិបតេយ្យនៅ​​ប្រទេស​ភូមា បាន​និយាយ​ប្រាប់​សោតទស្សន៍​ព័ត៌មាន​ ABC ថាអ្នក​ស្រី​ទទួល​ស្គាល់​ថា មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​ភូមា ​នៅ​តែ​មាន​ការ​ពិបាក​ក្នុង​ការ​​លើកលែង​ទោស​ឲ្យ​រដ្ឋាភិបាល​យោធា​ដែល​បាន​​ ប្រើ​អំណាច​​ផ្តាច់ការ​កាន់​កាប់​ប្រទេស​អស់​រយៈពេល​​ជា​ច្រើន​ទសវត្សនោះ​។

មេដឹកនាំ ​និយម​លទ្ធិ​ប្រជា​ធិបតេយ្យ​រូបនេះ​មាន​ប្រសាសន៍​ថា អ្នក​ស្រី​ចង់​កសាង​ប្រទេស​មួយ​ដែល​មាន​សន្តិភាព និង​ស្ថិរភាព បើ​ទោះ​ជា​អ្នក​​ស្រី​ដឹង​ថា មាន​ប្រជា​ពលរដ្ឋ​ជាច្រើន​បាន​​រង​ការ​ជិះជាន់​ និង​ធ្វើ​បាប​ក្រោម​ការ​កាន់​កាប់​អំណាច​របស់​​រដ្ឋាភិបាល​យោធា​ហើយ​ក្តី។

អ្នក ​ស្រី ស៊ូ​ជី បាន​បន្ថែម​ថា អ្នក​ស្រី​គ្មាន​បំណង​ធ្វើ​ការ​សងសឹក​ទៅ​លើ​រដ្ឋាភិបាល​យោធា​​នោះ​ទេ​ ពីព្រោះ​​ក្រុម​យោធា​មិនបាន​ប្រព្រឹត្ត​មិនគួរគប្បី​មក​លើ​អ្នក​ស្រី​​នោះទេ ​នៅពេលដែល​អ្នក​ស្រី​ជាប់​​ឃុំ​​ក្នុង​ផ្ទះ​នោះ៕ (Radio Australia)

Related Articles

Back to top button
Close
Close