ឫសគល់​​គឺតម្កល់​ទុក​ប្រជាជន​ជាអាទិភាពចម្បងបំផុត>     តម្រិះប្រាជ្ញា​អភិបាលកិច្ច​កសាងរដ្ឋ​ឱ្យ​រុងរឿង​នៃ​គណបក្ស​ប្រវត្តិសាស្ត្រ​ជាង​១០០ឆ្នាំ​ 

Cambodia News

បើប្រៀបធៀប​​ប្រទេស​មួយ​ជា​​នាវា​មួយ​ដែល​បរទៅមុខ​ធ្វើដំណើរ​វែង​​ឆ្ងាយ ​​នោះ​បក្ស​កាន់អំណាច​ប្រៀបដូចជា​ក្រុម​កាន់​ចង្កូត​។ ​នៅប្រទេសចិន ​​​បក្ស​កុម្មុយនីស្ត​ចិន​បាន​ដឹកនាំ​​ មនុស្ស​ចំនួន​១៤០០​លាន​នាក់​បំបែក​រលកសមុទ្រ​សាហាវ​​បរឆ្ពោះ​ទៅមុខ​រហូត​ ​អ្នកបើក​ដ៏​គន្លឹះ​​​នៃ​ក្រុម​កាន់ចង្កូត​នេះ​គឺ​​​លោក​​​  Xi Jinping​ ​​អគ្គលេខាធិការ​នៃ​គណៈកមា្មធិការ​មជ្ឈិមបក្សកុម្មុយនីស្តចិន​។   ​​លោក​បាន​លើកឡើង​ទស្សនៈ​គំនិត​ជាប្រព័ន្ធ​​ដើម្បី​​​គ្រប់គ្រង​​ក្រុម​កាន់អំណាចមួយនេះ​ឱ្យ​បាន​ល្អ ​ដែល​ឈរលើ​ការគិតពិចារណា​និង​បទពិសោធន៍​អភិបាលកិច្ច​រយៈពេលជាង​១០ឆ្នាំ​របស់​ខ្លួន ​​ពោលគឺ ​ផ្នត់​គំនិតរបស់លោក​​​  Xi Jinping​ ​​ អំពី​ការកសាង​បក្ស​។ ​ទ្រឹស្តី​​មួយនេះ​ផ្តោត​លើ​ការដោះស្រាយ​បញ្ហាលំបាក​សម្រាប់​បក្ស​ធំ ​មានតក្កវិជ្ជា​ដ៏​សាមញ្ញ​ ៖  ​​បើ​ចង់​គ្រប់គ្រងជាតិ​ឱ្យ​ល្អ ​នោះ​ត្រូវ​គ្រប់គ្រង​ក្រុម​កាន់អំណាច​ឱ្យ​ល្អសិន​ ​ឫសគល់​នៃ​ការគ្រប់គ្រង​ក្រុម​​ ​គឺតម្កល់​ទុក​ប្រជាជន​ជាអាទិភាពចម្បងបំផុត។

ទីចាប់ផ្តើម និង​ជាឫសគល់ ៖ ​​ធ្វើ​ការងារ​ត្រូវ​ផ្តោតលើក្តី​កង្វល់​និង​តម្រូវការ​របស់​ប្រជាជន​ជានិច្ច​
​ផ្នត់​គំនិតរបស់​លោក​​​  Xi Jinping​ អំពី​ការកសាង​បក្ស​ ​មាន​ប្រការ​ស្នូល​គឺ​ ​តម្កល់ទុកប្រជាជន​ជាអាទិភាព​ចម្បង ​។ ​គោល​ជំហរ​​នេះ​មកពី​គោលបំណង​ឫសគល់​នៃ​បក្ស​កុម្មុយនីស្ត​ចិន​ដែល​ខិតខំពេញទំហឹងដើម្បីបម្រើប្រជាជន។ ​​ជាង​មួយរយឆ្នាំ​កន្លងផុតទៅ ​​គោលបំណងដើម​នេះ​មិនដែល​ប្រែប្រួល​ទេ។​​

គោលការណ៍ស្នូល៖ អនុវត្តតាម​ការ​ដឹកនាំរួម​​នៃ​​មជ្ឈិមបក្ស​ ប្រមូល​​កម្លាំង​បំពេញ​ការងារ​ស្នូល
ប្រទេសចិនមាន​ទឹកដី​​ធំល្វឹងល្វើយ ​  ​ ​​លក្ខខ័ណ្ឌ​​និង​ធនធាននៃ​ការ​អភិវឌ្ឍតាម​​តំបន់​ខុសគ្នា​មានភាព​ខុសគ្នា​​យ៉ាង​ខ្លាំង ។ ​​មជ្ឈឹម​បក្ស​ដឹកនាំ​ជាទូទៅ​ ​បាន​ជំរុញ​ឱ្យ​កសាងប្រព័ន្ធ​សម្របសម្រួល​ដើម្បី​ប្រើប្រាស់​​ធនធាន​ទូទាំងប្រទេស​​ ​​ផែនការនិង​គោលនយោបាយ​​អាចអនុវត្តជាក់ស្តែង ​ ​​ដែល​​​ធានា​ឱ្យ​​អភិបាលកិច្ច​របស់​ជាតិ​​ដំណើរការ​បាន​ដោយ​ប្រសិទ្ធិភាព​ខ្ពស់​ និង​មាន​សណ្តាប់ធ្នាប់ ​​។ ​ដូច្នេះ​ ក្នុង​ប្រទេសចិន គម្រោង​​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​ចំនួន​ច្រើន​ដែល​​​​ មានទ្រង់ទ្រាយធំ​​បានកសាង​​រួចរាល់​ ​និង​​​ដាក់​ឱ្យ​ប្រើប្រាស់ ដែល​​អាច​ផ្តល់សេវា​សាធារណៈ​ជូនចំពោះ​​មហាជន​​រាប់រយលាននាក់​នៅទូទាំងប្រទេស ​​​។​​

 លក្ខណៈពិសេស​៖  ​​ហ៊ាន​ធ្វើបដិវត្ត​លើ​ខ្លួនឯង​ ​​បង្ក្រាបអំពើ​ពុករលួយ​យ៉ាង​សកម្ម​
​ការ​ធ្វើ​អភិបាលកិច្ច​រយៈពេល​វែង​​ងាយ​ជួបនឹង​បញ្ហា​ដូចជាការ​មិន​បំពេញ​នាទី​និង​ការ​កេញប្រវាញ់លើសិទ្ធអំណាច ដែលជា​បញ្ហា​លំបាកជា​​ទូទៅ​នៃ​បក្ស​កាន់អំណាច​ទាំងអស់​នៅលើ​ពិភពលោក​។ ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​​ ​គំនិតរបស់​លោក​​​  Xi Jinping​ អំពី​ការកសាង​បក្ស​បាន​លើកឡើង​ទស្សនៈ​បែបច្នៃ​ប្រឌិត​ថ្មី​ពោលគឺ ​ធ្វើបដិវត្តលើ​ខ្លួនឯង ​៖ ​​កំណត់​លក្ខន្តកៈ​​​ខ្សែបន្ទាត់​ក្រហមដោយ​ម្ចាស់ការ​ ​​បង្ក្រាបអំពើ​​បង្ខូច​ឥរយាបថ​នៃ​បក្ស​ដែល​បាន​បំផ្លាញ​ផលប្រយោជន៍​របស់​ប្រជជាន​។​​​​

 ​ការជ្រើសរើស​កម្មាភិបាល​៖ កសាង​ក្រុម​ធ្វើ​ការ​ប្រចាំ​​មូលដ្ឋាន​នៃ​បក្ស​ដែល​ស្មោះត្រង់ ស្អាត់ស្អំ ​ហ៊ានទទួល​ខុសត្រូវ​​
ផ្នត់​គំនិតរបស់​លោក​​​  Xi Jinping​ អំពី​ការកសាង​បក្ស​បាន​កំណត់​ស្តង់ដារ​ស្នូលចំនួន ៣ នៃ​ការ​ជ្រើសរើស​កម្មាភិបាល​៖  ​ស្មោះត្រង់​ដើម្បី​ផល​ប្រយោជន៍​របស់​ប្រ​ជាជន ​គោរពយុត្តិធម៌​ចរិត​​ស្អាតស្អំ ​អនុវត្ត​ជាក់ស្តែង​មានទំនួលខុសត្រូវ​។ ​​បក្ស​កុម្មុយនីស្ត​ចិន​​ជ្រើសរើស​និង​ដំឡើងឋានៈមន្ត្រីបក្ស​​​ មិនគិតតាមតែកម្រិត​សញ្ញាបត្រ​​​សិក្សា​​  មិន​កំណត់តាម​​ប្រវត្តិសង្ខេបការងារ​នោះទេ ​​សំខាន់​គឺការវាយតម្លៃ​​តាម​លទ្ធផល​នៃ​ការអនុវត្តការងារ​តាមមូលដ្ឋាន​​ ​ថា​តើ​បាន​ជួយដោះស្រាយក្តី​កង្វល់​របស់​មហាជន​យ៉ាង​ប្រាកដ​ប្រជា​ឬទេ ​បាន​គោរព​​ខ្សែបន្ទាត់ក្រហម​នៃ​លក្ខន្តកៈ​វិន័យ​នៃ​បក្ស​ឬអត់ ​ពុំ​​​ប្រើ​តួនាទី​ក្នុងបក្ស​និង​​សិទ្ធិ​អំណាច​របស់​ខ្លួន​កេញចំណេញលើផលប្រយោជន៍​​ផ្ទាល់​​។

​គណៈកម្មការ​បក្សប្រចាំ​មូលដ្ឋាន​៖  ​​អង្គការមូលដ្ឋាន​បក្ស​នៅក្បែរ​ប្រជាជន​​​
គណៈកម្មការ​បក្ស​នៅ​មូលដ្ឋាន​​​ដែល​គ្របដណ្តប់​ក្រុង​ស្រុកឃុំភូមិ ​​ជា​«ជួរមុខទីមួយ» ​នៃ​ការ​អនុវត្តផ្នត់គំនិតរបស់​លោក​​​  Xi Jinping​ អំពី​ការកសាង​បក្ស​ ប្រកប​ដោយ​ប្រសិទ្ធិភាព​ជាក់ស្តែង។ ​​នៅប្រទេសចិន​ ​​​សមាជិក​បក្ស​រាប់រយលាន​នាក់​នៅជិតជាមួយមហាជន ​​ធ្វើការ​ទល់មុខ​ជាមួយ​​មហាជន ​ ​​ដើម្បី​ឱ្យ​​នយោបាយ​​នៃ​មជ្ឈិមបក្ស​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន ​ ​ ​​គណៈកម្មការបក្សក៏​អាច​ប្រមូលមតិ​សាធារណៈ​និង​បំណង​មហាជនទាន់ពេលវេលា​ផងដែរ​។​​​​

 គុណ​តម្លៃដ៏​យូរអង្វែង​  ៖ ​ផ្តល់​បទពិសោធន៍​របស់​ចិន​អំពី​ការគ្រប់គ្រងបក្ស​នយោបាយ​សម្រាប់​ពិភព​​កល

ផ្នត់​គំនិតរបស់​លោក​​​  Xi Jinping​ អំពី​ការកសាង​បក្ស​បាន​លើកឡើង​ថា​៖ ​
មួយ ​គណបក្ស​នយោបាយ​ចាំបាច់ត្រូវ​ប្រកាន់ខ្ជាប់​គោលជំហរ​ប្រជាជន​ ​បដិសេធ​​ការ​បង្ខិតបង្ខំ​និង​​ការ​គំរាមកំហែង​នៃ​​ក្រុម​ផលប្រយោជន៍​មួយត្តាប់តូច​​​។

ពីរ គណបក្ស​នយោបាយ​ត្រូវ​បង្កើត​យន្តការត្រួត​ពិនិត្យ​​​តាមដាន​ក្នុងបក្ស​និង​ធ្វើ​បដិវត្តដោយ​ខ្លួន​ងង​។
បី  ការកសាង​គណបក្ស​​ ​ចាំបាច់ត្រូវ​ឈរលើ​សភាពការណ៍ជាតិ​ ​​ពុំ​ចម្លង​របៀប​នៃ​ប្រទេសលោកខាងលិច​។​

និយាយជារួម ផ្នត់​​​គំនិតរបស់​លោក​​​  Xi Jinping​ អំពី​ការកសាងបក្សគឺជា​ការ​ណែនាំ​ដែលត្រូវ​អនុវត្ត​ជាក់​ស្តែង​បាន​ ​។​ សម្រាប់​ប្រទេស​ចិន​ ​​ វា​អាច​គ្រប់គ្រង​សមាជិកបក្ស​និងកម្មាភិបាល​​​ឱ្យ​ល្អ ​​ដែល​ជា​ការធានា​ផ្នែក​នយោបាយ​​នៃ​ការស្តារភាព​​រុងរឿងនៃ​​​ប្រជាជាតិ​ចិន​ឡើងវិញ។ ​​សម្រាប់ពិភពលោក​ ​​វា​បានផ្តល់​​ចម្លើយ​មួយសម្រាប់ការដោះស្រាយ​បញ្ហាលំបាក​ដែល​ជាបញ្ហាប្រឈមរួម​នៃ​ការគ្រប់គ្រងបក្ស​  ពោលគឺ​បានស្វែងរក​មាគ៌ា​ថ្មី​នៃ​ការគ្រប់គ្រង​បក្ស​តាមរយៈ​ការ​​តម្កល់ទុកប្រជាជន​ជា​ស្នូល ​ប្រកាន់ខ្ជាប់​ការធ្វើបដិវត្តដោយ​ខ្លួនឯង ​និង​ការអភិវឌ្ឍ​ដោស្វ័យម្ចាស់ការ​។

ស្វែង​​យល់ផ្នត់​គំនិត​នេះ​​​​​ អាច​យល់ដឹង​​យ៉ាងច្បាស់ពី​​កត្កវិជ្ជា​នៃ​បក្ស​ដែលមាន​ប្រវត្តិ​លើសពីមួយរយឆ្នាំ​មួយនេះថា​​ហេតុអ្វី​បាន​ជា​​អាច​អភិវឌ្ឍឥតឈប់ឈរ និង​ដឹកនាំប្រទេសចិន​សម្រេច​ការអភិវឌ្ឍប្រកប​ដោយ​ស្ថិរភាព​ និង​ យូរ​អង្វែង ​​ថែមទាំង​អាចយល់​ដឹង​​ពី​គុណតម្លៃ​ដ៏វែងឆ្ងាយ​​នៃ​មាគ៌ា​គ្រប់គ្រង់​បក្សនេះ​ក្នុង​ការ​​ជំរុញ​ការអភិវឌ្ឍ​រដ្ឋ ​និង​ការរីកចម្រើននៃសកល៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close