ម៉ាឡេស៊ីកោះហៅប្រេសិតជាន់ខ្ពស់របស់ប្រទេសសាំងហ្គាពួរឲ្យចូលបំភ្លឺ
ប្រទេសម៉ាឡេស៊ីបានកោះហៅមន្រ្ដី ឧត្ដមស្នង ការជាន់ខ្ពស់របស់ប្រទេសសិង្ហបុរីឲ្យចូលបំភ្លឺបន្ទាប់ពីព័ត៌មាន នានាបានផ្សាយថា ក្រុងសិង្ហបុរីបានជួយប្រទេសលោកខាងលិចមួយចំនួនលួចស៊ើបការណ៍លើ ប្រទេសម៉ាឡេស៊ី និងប្រទេសឥណ្ធូណេស៊ី។
កាសែត Sydney Morning Herald របស់អូស្ត្រាលីបានឲ្យដឹងថា ភ្នាក់ងារស៊ើបការណ៍យោធារបស់សិង្ហបុរីបានជួយទីភ្នាក់ងារចារកម្ម សហរដ្ឋអាម៉េរិក, អង់គ្លេស, និងអូស្ត្រាលីអោយលួចថតទិន្នន័យព័ត៌មានពីបណ្តាញខ្សែកាបក្រោម សមុទ្រនៅក្នុងតំបន់។
កាសែត Sydney Morning Herald បានដកស្រង់ឯកសារសម្ងាត់ដែលលោក Edward Snowden ទីភ្នាក់ងារចារកម្មអាម៉េរិកបានទម្លាយឲ្យដឹង។
កាសែតនេះក៏ បានបង្ហាញឲ្យដឹងទៀតថា ប្រទេសម៉ាឡេស៊ី និងប្រទេសឥណ្ឌូណេស៊ីគឺជាគោលដៅសំខាន់នៃកិច្ចសហប្រតិបត្ដិការ ចារកម្មរួមគ្នារវាងប្រទេសអូស្ត្រាលី និងប្រទេសសិង្ហបុរីតាំងពីទសវត្ស១៩៧០ មកម្ល៉េះ។
រដ្ឋមន្ត្រី ក្រសួងការបរទេសរបស់ម៉ាឡេស៊ីលោក Anifah Aman និយាយថា ប្រទេសលោកមានកង្វល់ជាខ្លាំងចំពោះការចោទប្រកាន់ទាំងឡាយនេះ៕ (Radio Australia)