លោកXi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា
Cambodia News
នារសៀលថ្ងៃទី ១២ ខែកញ្ញា យោងតាមពេលវេលានៅក្នុងតំបន់ លោកXi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨ នៅទីក្រុង New Delhi ប្រទេសឥណ្ឌា។
លោក Xi Jinping បានលើកឡើងថា ភាគីចិនតែងតែចាត់ទុកទំនាក់ទំនងរវាងចិននិង ឥណ្ឌាក្នុងកម្រិតយុទ្ធសាស្ត្រ និងចក្ខុវិស័យវែងឆ្ងាយ។ ភាគីទាំងពីរត្រូវគិតគូរពីអនាគតនិង ផលប្រយោជន៍របស់មនុស្សជាតិ រួមគ្នាជំរុញឱ្យ “កិច្ចសហប្រតិបត្តិការ BRICS” រីកចម្រើន ប្រកបដោយគុណភាពខ្ពស់ ដើម្បីផ្តល់កម្លាំងវិជ្ជមានកាន់តែច្រើន សម្រាប់លើកកម្ពស់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍនិងវិបុលភាពនៃពិភពលោក។
ជាមួយគ្នានេះ លោក Xi Jinping ក៏បានលើកឡើងគំនិតយោបល់ ៤ ចំណុច៖ ទី១ ផ្ទៀងផ្ទាត់ទិសដៅតាមរយៈការយល់ដឹងជាយុទ្ធសាស្ត្រប្រកបដោយសត្យានុម័តនិងវិចារណញ្ញាណ។ ទី២ ជំរុញការអភិវឌ្ឍទៅវិញទៅមកតាមរយៈគំនិតសហប្រតិបត្តិការឈ្នះ-ឈ្នះ។ ទី៣ លុបបំបាត់ការរំខានតាមរយៈតម្រិះប្រាជ្ញាខាងនយោបាយនៃការគោរពគ្នានិងការយោគយល់ពីគ្នា។ ទី៤ ផ្តល់ផលប្រយោជន៍ដល់ពិភពលលោកតាមរយៈកិច្ចសប្រតិបត្តិការពហុភាគីដែលប្រកបដោយភាពបើកទូលាយនិងបរិយាប័ន។
ជាការឆ្លើយតប លោក Modi បានបញ្ជាក់ថា ភាគីឥណ្ឌាតែងតែចាត់ទុកទំនាក់ទំនង រវាងឥណ្ឌានិងចិនក្នុងកម្រិតយុទ្ធសាស្ត្រ និងចក្ខុវិស័យវែងឆ្ងាយ ហើយរីករាយធ្វើការជាមួយប្រទេសចិនក្នុងនាមជាដៃគូ តែមិនមែនគូប្រជែងទេ ហើយក៏ចាត់ទុកការអភិវឌ្ឍរបស់គូភាគីជាកាលានុវត្តភាពតែមិនមែនបញ្ហាប្រឈមនោះដែរ។ ឥណ្ឌាមានឆន្ទៈរក្សាការផ្លាស់ប្តូរ
ជាន់ខ្ពស់ ព្រមនិងពង្រឹងការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រ ជំរុញកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងធ្វើឱ្យកាន់តែជិតស្និទ្ធនូវការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនជាមួយប្រទេសចិនដោយឈរលើមូលដ្ឋាននៃការគោរពគ្នា និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីជំរុញឱ្យទំនាក់ទំនងទ្វេភាគីឥណ្ឌានិងចិនទទួលបានការីកចម្រើនកាន់តែច្រើន៕


