អតីត​នាយក​រដ្ឋ​មន្ត្រី​អូស្ត្រាលី​ស្នើ​ឲ្យ​មាន​ការ​សើរើ​ពី​ការ​ស៊ើប​ការណ៍​​

អតីត​នាយក​ រដ្ឋ​មន្ត្រី​អូស្ត្រាលី លោក​ស្រី Julia Gillard មាន​ប្រសាសន៍ថា​ ​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​ករណី​ចារកម្ម​ថ្មីៗ​ ទាក់​ទង​នឹង​ប្រទេស​ឥណ្ឌូណេស៊ី គួរ​តែជា​ការ​​ក្រើន​រំលឹក​ដល់​រដ្ឋា​ភិបាល​អូស្ត្រាលី ​ឲ្យ​ធ្វើ​ការ​​ពិនិត្យ​ឡើង​វិញនូវ​ “ការ​ត្រួត​ពិនិត្យ និង​ការ​ថ្លឹង​ថ្លែង” ដែល​មាន​នៅ​ក្នុង​សេវា​ស៊ើប​ការ​ណ៍សម្ងាត់​​របស់​ខ្លួន។

បើ ​តាម​ឯកសារ​បង្ហាញ​ថា​ ចារកិច្ច​អូស្ត្រាលី​បាន​ធ្វើ​ការ​ថត​សំឡេង​សន្ទនា​តាម​ទូរស័ព្ទ​របស់​ប្រ​ ធានា​ធិបតី​ឥណ្ឌូណេស៊ី និង​អ្នក​ជិត​ស្និទ្ធ​នឹង​លោក​ កាល​ពី​ឆ្នាំ ២០០៩ ខណៈ​ពេល​ដែល​គណបក្ស Labour នៅ​កាន់​អំណាច​នៅ​ឡើយ។
លោកស្រី Julia Gillard បាន​ប្រាប់​សារព័ត៌មាន C​N​N ថា​ ប្រទេស​អូស្ត្រាលី​មាន​ប្រព័ន្ធ​ដ៏​ល្អ​ក្នុង​ការ​គ្រប់​គ្រង​ភ្នាក់​ងារ​ ចារកិច្ច​របស់​ខ្លួន ហើយ​ក៏​បាន​​​ការ​ពារ​ចំពោះ​​តម្រូវ​ការ​​របស់​អូស្ត្រាលី ក្នុង​ការ​ប្រើប្រាស់​​​ប្រព័ន្ធ​ស៊ើបការណ៍​​អេឡិច​ត្រូនិក៕ (Radio Australia)

 

Related Articles

Back to top button
Close
Close