ម្ចាស់កាស៊ីណូអូស្ត្រាលីនឹងទៅបើកកាស៊ីណូទំនើបមួយនៅប្រទេសស្រីលង្កា
នៅក្នុងសុន្ទរកថាទៅកាន់វេទិកា ធុរកិច្ច មួយនៅទីក្រុងកូឡុំបូកាលពីយប់មិញ លោក James Packer ម្ចាស់កាស៊ីណូជនជាតិអូស្ត្រាលីបានជ្រើសយកការសង់អគារកំសាន្ត កាស៊ីណូទំនើបមួយនៅប្រទេសស្រីលង្កា។
លោក Packer មានប្រសាសន៍ថា គោលដៅវិស័យទេសចរណ៍ដ៏មានមហិច្ឆតានៅប្រទេសស្រីលង្កាអាចនឹង សម្រេចបាន ប្រសិនបើប្រទេសនេះផ្តោតទៅលើការកើនឡើងនៃអ្នកមានថ្នាក់កណ្ដាល នៅក្នុងប្រទេសចិន និងឥណ្ឌា។
លោកមានប្រសាសន៍បន្តថា ដើម្បីធ្វើដូច្នេះបាន ប្រទេសស្រីលង្កាត្រូវមានហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងការទាក់ទាញល្អមួយ ដោយរួមបញ្ចូលទាំងផែនការអភិវឌ្ឍន៍ដែលមានទំហំទឹកប្រាក់ ៤០០លានដុល្លាររបស់លោកផងដែរ៕ (Radio Australia)