គ្រាប់បែកយ៉ាងច្រើនផ្ទុះក្បែរការិយាល័យគណបក្សកុម្មុយនីស្តខេត្ដ នៅប្រទេសចិន
គ្រាប់បែកយ៉ាងច្រើនបានផ្ទុះ ជាបន្ត បន្ទាប់នៅក្បែរការិយាល័យគណបក្សកុម្មុយនីស្តខេត្ដនៅទីក្រុង Taiyuan ភាគខាងជើងនៃប្រទេសចិន បណ្តាលឲ្យមានមនុស្សស្លាប់ ១ នាក់ និងរងរបួស ៨ នាក់ទៀត ។
គ្រាប់បែក យ៉ាងច្រើនត្រូវបានគេបំពាក់ជាមួយឧបករណ៍មានរូប រាងដូចកូនឃ្លីដែកក្នុងគោលបំណងបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ ធ្ងរ។
គ្រាប់បែកធ្វើអាយទាំងនោះត្រូវបានគេដាក់នៅក្នុងរង ផ្កាមួយ និងទីតាំងដទៃទៀតដែលនៅជិតការិយាល័យកណ្តាលរបស់គណបក្ស កុម្មុយនិស្តក្នុងតំបន់ Shanxi។ ក្រុមប៉ូលីសនៅមិនទាន់រកឃើញអ្នកអះអាងទទួលខុសត្រូវចំពោះការវាយ ប្រហារនេះនៅឡើយទេ។
ការផ្ទុះគ្រាប់បែកនេះបានកើតឡើង បន្ទាប់ពីមានការឆេះផ្ទុះរថយន្តមួយគ្រឿងដែលបញ្ឈរនៅក្រោមរូបថត លោកប្រធានាធិបតី Mao Zedong នៅទីក្រុងប៉េកាំង កាលពីជាងមួយអាទិត្យកន្លងទៅនេះ។ ឧប្បត្តិហេតុទាំងពីរអាចនឹងមិនមានទំនាក់ទំនងនឹងគ្នាទេ ប៉ុន្តែឧប្បត្តិហេតុទាំងពីរនេះបានកើតឡើង តែប៉ុន្មានថ្ងៃមុនកិច្ចប្រជុំដ៏សំខាន់មួយរបស់គណបក្ស កុម្មុយនីស្តចិន៕ (Radio Australia)