លោក អ៊ឹម សួស្តី ៖ ការទាមទារ របស់គណបក្សប្រឆាំងជារឿងដដែលៗ
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ( គ.ជ.ប) លោក អ៊ឹម សួស្តី បានមានប្រសាសន៍ថា ការទាមទាររបស់គណបក្សប្រឆាំងឲ្យថ្នាក់ដឹកនំា គ.ជ.ប លាលែងពីតំណែងនោះ គឺជារឿងដដែលៗ ។
ការលើនេះ បន្ទាប់ពីគណបក្សសង្គ្រោះជាតិបានចេញលិខិតទាមទារជាលាយលក្ខណ៍អក្សរមួយច្បាប់នៅ ថ្ងៃទី៣១ តុលា ២០១៣ ឲ្យថ្នាក់ដឹកនំា គ.ជ.ប លាលែងពីតំណែង ដើម្បីសម្តែងការទទួលខុសត្រូវ និង ដើម្បីបើកផ្លូវឲ្យមានការកែទម្រង់ដំណើរការបោះឆ្នោតពិតបា្រកដ និងអាចជឿជាក់បានប្រធាន។
យ៉ាងណាក៏ដោយ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក អ៊ឹម សួស្តី ក៏បានបញ្ជាក់ដែរថា សមាសភាពថ្នាក់ដឹកនំា គ.ជ.ប គឺជ្រើសតំាងឡើងដោយរដ្ឋសភា ហើយការទាមទាររបស់បក្សប្រឆាំងខាងលើងនេះ វាមិនមែនជារឿងថ្មីនោះទេ ។
សូមបញ្ជាក់ថា នៅក្នុងលិខិតបញ្ជាក់ពីគោលជំហររបស់គណបក្សសង្គ្រោះជាតិដែលចេញផ្សាយ ជាសាធារណៈនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ក៏បានលើកឡើងទៀតថា ភាពជាប់គំាងនយោបាយបច្ចុប្បន្ន គឺបណ្តាលមកពីភាពមិនប្រក្រតីយ៉ាងធ្ងន់ធ្ងរនៃការបោះឆ្នោតជ្រើសតំាង តំណាងរាស្រ្តកាលពីថ្ងៃទី២៨ កក្កដា ២០១៣កន្លងមក៕ Cambodia News