យុវ​វជន​ញៀន​ថ្នាំ​ខ្លាំង​ពេក ​វង្វេង​វង្វាន់ ​ដេក​កណ្តាល​ផ្លូវ​

 ភ្នំពេញ៖ កាលពី វេលា ម៉ោង០៨ព្រឹក ថ្ងៃទី៣០ ខែតុលា នេះ យុវជនញៀនថ្នាំម្នាក់ បានវង្វេងវង្វាន់ ដេកកណ្តាលផ្លូវ ​មុខស្ថានទូតបារាំង តាមបណ្តោយ ផ្លូវព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយសារតែ ប្រើថ្នាំញៀន ខ្លាំងពេក ក៏ដើរទ្រត ទ្រោតមកប្រាស់ ដេក​ ​កណ្តាលផ្លូវ ធ្វើឲ្យអ្នកដំណើរជាច្រើននាក់ នឹកស្មានថា មានគ្រោះថ្នាក់អ្វី កើតឡើងចំពោះយុវជនរូបនោះ ហើយនាំគ្នាបើក យានយន្ត ជៀសគ្រប់ៗគ្នា។

យុវជនញៀនថ្នាំ ដែលវង្វេងវង្វាន់ ដេកកណ្តាលផ្លូវ ដោយសារតែ ប្រើថ្នាំញៀន ខ្លាំងពេក។
យុវជនញៀនថ្នាំ ដែលវង្វេងវង្វាន់ ដេកកណ្តាលផ្លូវ ដោយសារតែ ប្រើថ្នាំញៀន ខ្លាំងពេក។

អ្នកដំណើរ ដែលឈប់ រថយន្ត មើល​ហេតុការណ៍នោះ បាននិយាយថា នៅវេលាម៉ោងកើតហេតុ យុវជនម្នាក់ អាយុជាង២០ឆ្នាំ ជាជនអនាថាញៀន ថ្នាំបានដើរទាំង សភាពទ្រេតទ្រោត ដល់ពាក់ កណ្តាលផ្លូវ ក៏ដេកលក់តែម្តង ដោយមិនខ្លាច គ្រោះថ្នាក់ ម៉ូតូបុក ឬរថយន្ត កិននោះឡើយ ហើយក្នុង ហេតុការណ៍នោះដែរ អ្នកដំណើរខ្លះ នឹកស្មានថា យុវជននោះ មានគ្រោះថ្នាក់អ្វីកើតឡើង ហើយក៏មានគេកាច់ មែកឈើមកដាក់ ជាសញ្ញាដើម្បី ឲ្យអ្នកដំណើរផ្សេងទៀត បើករថយន្តជៀស ។

សាក្សីបានបន្តទៀតថា ប្រហែល១០នាទីក្រោយមក មានប្រជាពលរដ្ឋ មួយចំនួន បាន នាំគ្នាទៅលើកសែង យុវជនញឿនថ្នាំរូបនោះ ទៅដេកលើចិញ្ចើមផ្លូវ ក្បែររបងស្ថាន ទូតបារាំង ដើម្បីកុំឲ្យគ្រោះថ្នាក់៕ នាង​/Cambodia News

Related Articles

Back to top button
Close
Close