គណ​បក្ស​សង្គ្រោះ​ជាតិ​ដាក់​លក្ខ​ខណ្ឌ​ ៣​ចំ​​ណុច​ចរ​ចា​លើក​ទី​៣​ ជា​មួយ​គណ​បក្ស​ប្រ​ជា​ជន​

ភ្នំ​ពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែតុលា​នេះ​ អនុប្រធាន​គណៈកម្មាធិកា​រ​វិន័យ និង​​តំណាង​រាស្ត្រ​​គណបក្ស​សង្គ្រោះ​​ជាតិ លោក ហូ វ៉ាន់ បាន​ឲ្យ​ដឹង​ថា ថ្នាក់ដឹកនាំ​គណបក្ស​​​សង្គ្រោះ​​ជាតិ បាន​​​រៀប​ចំ​​លក្ខ​ខណ្ឌ​៣​ចំណុច​ ត្រៀម​ចរចា​​ជាមួយ​​គណបក្ស​ប្រជាជន​កម្ពុជា​​លើក​​ទី​៣ ដើម្បី​​​​ដោះស្រាយ​វិបត្តិ​នយោបាយ​ដែល​កំពុង​កើត​មាន​នៅ​ក្រោយ​​ការ​បោះឆ្នោត​ ២៨​កក្កដា​។

Cam1លក្ខ​ខណ្ឌ​៣​ចំណុច ដាក់ឲ្យ​គណបក្ស​ប្រជាជន​​កម្ពុជានោះ​​ ទី​១ គឺស៊ើប​អង្កេត​​រក​​ការ​ពិត​នៃ​​ការ​បោះ​ឆ្នោត ទី​២ ដូរ​គណៈ​កម្មាធិ​ការ​ជាតិ​​រៀបចំ​​ការ​បោះ​ឆ្នោត និង ទី​៣ ទទួល​យក​អនុសាសន៍​របស់​អ្នក​រាយ​ការណ៍​​ពិសេស​​អង្គ​ការ​សហប្រជាជាតិ អង្គការ​​NDI និង​អង្គការ​ខុមហ្វ្រែល ជុំវិញ​ដំណើរ​ការបោះឆ្នោត​។​

នៅក្រោយ​ការធ្វើ​បាតុកម្ម​លើក​ទី​៣ របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ស ខេង សមាជិក​​គណៈ​អចិន្ត្រៃយ៍​​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ ថ្លែង​ថា គណបក្ស​​របស់​​លោក​ត្រៀម​ខ្លួន​រួច​រាល់​ក្នុង​ការចរចា​ជាមួយ​​គណបក្ស​ សង្គ្រោះ​ជាតិ ស្វែងរក​ដំណោះស្រាយ​វិបត្តិ​នយោបាយ ដើម្បី​បាន​ជា​ប្រយោជន៍​ជាតិ​។​

ទោះយ៉ាងណា រហូត​ដល់​ថ្ងៃ​ទី​២៩​ខែ​តុលា​នេះ គណបក្ស​ប្រជាជន​​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ មិនទាន់​បាន​កំណត់​ពេល​សម្រាប់​ជួបចរចា​លើក​ទី​៣​​នៅ​ឡើយ​។​ កាលពី​ថ្ងៃ​ទី​១៦ និង ១៧ ខែ​កញ្ញា លោក ហ៊ុន សែន និង​លោក សម រង្ស៊ី បាន​ដឹកនាំ​គណៈប្រតិភូ​រៀងៗ​​ខ្លួន ​ចរចា​នៅ​វិមាន​រដ្ឋ​សភា តែ​​មិន​​ទទួល​បាន​លទ្ធផល​អ្វី​ឡើយ​៕ Cambodia News

Related Articles

Back to top button
Close
Close