ពល​រដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​សម្រុក​ចូល​ភ្នំពេញ ​ដើម្បី​ចូល​រួម​មហា​បាតុ​កម្ម​ រយៈ​ពេល​ ៣​ថ្ងៃ​

ភ្នំ​ពេញ៖ តាំង​ពី​ព្រឹក​ព្រលឹម ថ្ងៃ​ពុធ ទី​២៣ តុលា​ ប្រជាពលរដ្ឋ​ទូទាំង​តាម​បណ្តាខេត្តនានា ​បាន​ធ្វើ​ដំណើរ​ជា​បន្ត​បន្ទាប់​ចូល​​រាជធីនី​ភ្នំ​ពេញ​ ដើម្បី​មក​ចូល​រួម​មហាបាតុកម្ម​អហិង្សា​របស់​គណបក្ស​សង្គ្រោះ​ជាតិ រយៈពេល​៣​ថ្ងៃ ដោយ​ម្នាក់ៗ​សុទ្ធ​តែ​មាន ជួត​ក្បាល​នឹង​ក្រណាត់ គូស​ដៃ គូស​មុខ ពាក់​មួក និង​អាវ លើក​បដា​ផ្សេងៗ ដែល​សរសេរ​ «ប្តូរ» «ឲ្យមា​ប្រជា​​ធិបតេយ្យពិតប្រាកដ»។

ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តសម្រុកចូលភ្នំពេញ ដើម្បីចូលរួមមហាបាតុកម្ម អហិង្សារបស់គណបក្សសង្គ្រោះជាតិ រយៈពេល៣ថ្ងៃ។  
ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តសម្រុកចូលភ្នំពេញ ដើម្បីចូលរួមមហាបាតុកម្ម អហិង្សារបស់គណបក្សសង្គ្រោះជាតិ រយៈពេល៣ថ្ងៃ។

​គណបក្ស​សង្គ្រោះ​ជាតិបាន​​រំពឹង​ថា​នឹង​មាន ប្រជាពលរដ្ឋ​​​មក​ចូល​រួមមហាបាតុកម្ម​អហិង្សាមាន​ ចំនួន​​ដល់​ពី ២​ម៉ឺន ទៅ ៤​ម៉ឺន​នាក់​នោះ បាន​មក​ដល់​ទីលាន​ប្រជា​ធិប​តេយ្យ ដែល​ជា​កន្លែង​ប្រារព្ធ​ពិធី​ ជា​បណ្តើរ ហើយ ដោយ​មាន​អ្នក​ដេក​រង់​ចាំ​នៅ​ទី​នោះ​ស្រាប់។ ​

មហា​បាតុកម្ម​អហិង្សា​លើក​ទី៣ របស់​គណបក្ស​ប្រឆាំង​ គឺ​ធ្វើ​ឡើង​ដើម្បី​ទាម​ទារ​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ ដែល​ជា​ម្ចាស់​ឆ្នោត​ ពាក់​ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី នៃ​ការ​បោះឆ្នោត, ទាមទារ​ឲ្យ​មាន​ការ​បង្កើត​យន្តការ​មួយ​ជឿ​ជាក់​បាន ដើម្បី​កែ​ទម្រង់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ ស្រប​តាម​អនុសាសន៍​របស់​អង្គការ​សហ​ប្រជាជាតិ សហគមន៍​អឺរ៉ុប អង្គការ NDI អង្គការ Comfrel ​ជា​ពិសេស ទាម​ទារ​ឲ្យ​រាជ​រដ្ឋាភិបាល​បច្ចុប្បន្ន គោរព និង​អនុវត្ត​តាម​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ថ្ងៃ​ទី ២៣ តុលា ឆ្នាំ​១៩៩១ ឲ្យ​បាន​ពេញ​លេញ ព្រម​ទាំង​ធានា​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​អនុវត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​គោល​ការណ៍​ប្រជាធិប​តេយ្យ សេរី ពហុបក្ស ដូច​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា៕ Cambodia News

Related Articles

Back to top button
Close
Close